អា​ការៈឈឺ​ជង្គង់​អាច​ធូរស្បើយ ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​

509
ចែករម្លែក

បញ្ហា​ឈឺជង្គង់​អាច​កើតឡើង​បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​រួមបញ្ចូល​ទាំង ការឡើង​ទម្ងន់​លើស​ពេក​, របួស និង​ស្ថានភាព​សុខភាព​ណាមួយ ហើយ​ការឈឺចាប់ មាន​ពី​កម្រិត​ស្រាល​ដល់​ធ្ងន់ធ្ងរ​ដែល​បង្ក​ការរំខាន​គួរអោយ​ព្រួយបារម្ភ​។ ថ្នាំ​បំបាត់​ការ ឈឺចាប់​មាន​មិន​ខ្វះ​ឡើយ​ប៉ុន្តែ​ការទទួល​ទាន​ថ្នាំ​ប្រភេទ​នេះ​ច្រើន​អាច​បង្ក​ផលប៉ះពាល់ ផ្សេងទៀត​ចំពោះ​សុខភាព​។

​ទោះជា​យ៉ាងណា កុំ​បារម្ភ​! អត្ថបទ​នេះ នឹង​បង្ហាញ​អោយដឹងពី​រូបមន្ត​បែប​ធម្មជាតិ ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​សម្រាល​អា​ការៈឈឺចាប់​ជង្គង់​បាន​យ៉ាង​ឆាប់រហ័ស ៖

១. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ២ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ឆ្អិន ២ ពែង​។ កូរ​អោយ​សព្វ សឹម​ទទួលទាន​ពេញ​មួយថ្ងៃ​ជាប្រចាំ​រហូត​អា​ការៈឈឺចាប់ បាន​ធូរស្បើយ​។ ឬក៏​អ្នក​អាច​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ២ ពែង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ត្រាំ​ក្បាលជង្គង់​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ៣០ នាទី​ជាការ​ស្រេច​។​

២. តែ​ខ្ញី​

​ខ្ញី មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​បំបាត់​ការ​ហើម និង​ឈឺចាប់ ជង្គង់​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​ខ្ញី​ពេញ​មួយថ្ងៃ​។​

៣. ក្រូចឆ្មារ​

​ប្រសិនបើ​ជង្គង់​អ្នក​ឈឺ​ដោយសារតែ​បញ្ហា​រលាក​សន្លាក់ ចូរ​ប្រើប្រាស់​ក្រូចឆ្មារ​ដើម្បី បំបាត់​ការឈឺចាប់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ក្រូចឆ្មារ​ប៉ុន្មាន​ចំណិត​រួច​ខ្ចប់ វា​ក្នុង​ក្រណាត់​ស្អាត​តូច​មួយ ហើយ​ចងអោយ​ជាប់ សឹម​ជ្រលក់​ក្នុង​ប្រេងល្ង​ក្ដៅ​ឧណ្ហៗ និង​ដាក់​ស្អំ​លើ​ជង្គង់​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី​ជាការ​ស្រេច​។ អនុវត្ត​អោយ បាន ២ ដង​ក្នុង​មួយថ្ងៃ​។​

៤. អំបិល Epsom

​អ្នក​អាច​រក​ទិញ​អំបិល​នេះ​បាន​នៅ​ផ្សារ​ទំនើប​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម អំបិល Epsom កន្លះ​ពែង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​កូរ​អោយ​សព្វ សឹម​ត្រាំ​ជង្គង់​ក្នុង ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ១៥ នាទី​។ អនុវត្ត​អោយបាន​ពី ២ ទៅ ៣​ដង​ក្នុង មួយ​សប្តាហ៍​រហូតដល់​បាត់​ឈឺចាប់ និង​ហើម​។​

៥. រមៀត​

​រមៀត មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Curcumin ជួយ​បំបាត់​ការ​រលាក​កាត់បន្ថយ ការឈឺចាប់ និង​ហើម​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​រមៀត​ពេញ​មួយថ្ងៃ ឬ​អ្នក​អាច​លាយ​ម្ស៉ៅ​រមៀត​ជាមួយ​ប្រេង​អូ​លីវ រួច​លាប​លើ​ជង្គង់​ជាការ​ស្រេច​៕ ដោយៈ health.com.kh