អា​ការៈព្រមាន​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​អ្នក​ត្រូវតែ​យក ចិត្តទុកដាក់​

165
ចែករម្លែក

ការ​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​គ្មាន​ផាសុកភាព​ច្រើន​និង​ញឹកញាប់ ដូចជា ការ​ហើម ធី​ង​ធោ​ង​រាងកាយ កើតមុន និង​អ្វីៗ​ជាច្រើន​ទៀត​។ ជាមួយនឹង​ផល​រំខាន​នៃ​ការ លូតលាស់​ទារក​ក្នុង​ផ្ទៃ​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​អ្នក​ពិបាក​ទ្រាំ​ណាស់​ហើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មាន​អា​ការៈព្រមាន​មួយចំនួន​តូច​ដែល​អ្នក​ត្រូវតែ​ស្វែងយល់ និង ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ពេល​រឿងនេះ​កើតឡើង​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ការធ្លាក់​ឈាម​
ក្នុង​ត្រីមាស​ដំបូង​ការ​ធ្លាក់ឈាម​រឹមៗ​មួយចំនួន​ប្រហែលជា​រឿង​មួយ​ធម្មតា​។ យ៉ាងណា មិញ ដើម្បី​កាន់តែ​មាន​សុវត្ថិភាព គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ផង​។

​ចំនួន​ឈាម ជាលិកា​ដែល​មកជា​មួយ និង​ពណ៌ (​ក្រហមព្រឿងៗ រហូតដល់​ក្រហម​ស្រស់ ឬ​ពណ៌​ត្នោត​) នឹង​អាចជួយ​សម្រេច​ថា គួរ​បារម្ភ​ឬ​អត់​។

​ខណៈពេលដែល​ការធ្លាក់​ឈាម​មិនមែន​តែងតែ​បញ្ជាក់​អំពី​បញ្ហា​នោះ យក​ល្អ​គួរតែ​ទៅ​ជួប​អ្នក ជំនាញ​ដើម្បី​បញ្ជាក់ថា គ្មាន​ផលវិបាក​អ្វី​កើតឡើង​ឡើយ​។ បើសិនជា​អ្នក​ធ្លាប់​ធ្លាក់ឈាម​ក្នុង ត្រីមាស​ទី​ពីរ ឬ​ទី​បី ឬ​ឃើញ​មាន​ឈាម​ធ្លាក់​ជាមួយគ្នា​នឹង​ការឈឺចាប់​បែប​រមួលៗ ឬ​វិលមុខ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។

​ចលនា​របស់​កូន​ថយចុះ​
ចូរ​ព្យាយាម​ញ៉ាំ​ទឹក​ត្រជាក់ ទឹក​ស្ករ និង​គេង​មក​ចំហៀង​ខាងឆ្វេង​។​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ត្រឹម​តែមួយ កែវ​ក៏​អាចជួយ​ជំរុញ​ដល់​ចលនា​របស់​កូន​បានដែរ​។

​បើសិនជា​ចលនា​របស់​កូន​ក្នុង​ផ្ទៃ​ស្រាប់តែ​ថយចុះ​ភ្លាមៗ វា​អាចជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា គាត់​មិន​ទទួលបាន​ជីវជាតិ ឬ​អុកស៊ីសែន​គ្រប់គ្រាន់​ទេ​។ ចូរ​ចាំ​ថា បើសិនជា​អ្នក​មិនមាន អារម្មណ៍​ដឹង​អំពី​ចលនា​របស់​កូន​សោះតែ​ម្តង នោះ​ទើប​ជា​បញ្ហា​។​

​ការ​កន្ត្រាក់​ស្បូន​
​វា​ជា​រឿង​មួយ​ធម្មតា​ទេ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​អារម្មណ៍​ថា​ស្បូន​កន្ត្រាក់ៗ​ដូច​ចង់​សម្រាលកូន ដែល​គេ​ហៅថា ឈឺពោះ​សម្រាលកូន​លេងៗ ដែល​វា​កើតឡើង​នៅ ពេល​ដំបូងៗ ក្នុង​ត្រីមាស​ទី​បី​។​ប៉ុន្តែ​បើសិន​ជាការ​កន្ត្រាក់​រប​ស់​ស្បូន​មិន​ស្រាកស្រាន្ត​ទៅវិញ អ្នក​ប្រហែល ជា​ត្រូវ​សម្រាលកូន​មុន​កំណត់​ដែល​ត្រូវការ​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់​ហើយ​៕ ដោយៈ health.com.kh