អា​ចែ តួ​ស្តេច​ល្បែង អបអរ​ខួបកំណើត​ដោយ​ការឡើង​ភ្នំ

526
ចែករម្លែក

​តើ​កំពូល​តារា​សម្តែង គេ​ប្រារព្ធ​ខួបកំណើត​យ៉ាងដូចម្តេច​?

​សម្រាប់​អ្នក​ចូលចិត្ត​ឡើង​ភ្នំ​ចូ​វ យុន​ហ្វា​ត់ ឬ​ហៅ​អា​ចែ ដែល​ឈានចូល​វ័យ​៦៤​ឆ្នាំ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​ឧសភា គាត់​បានកត់សម្គាល់​ពិធី​គម្រប់​ខួបកំណើត​ដោយ​ការឡើង​ភ្នំ​ជាមួយ​មិត្តភក្តិ​មួយក្រុម​របស់គាត់​។

​មនុស្ស​ជាង​២០​នាក់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ រួមទាំង​តារា​សម្តែង​ហុងកុង​លោក ជូ​លៀន ជឿ​ង នាង អា​នី​តា យឹ​ន និង​លោកស្រី​នី​ណា ផូ​វ​។ តារា​សិល្បៈ​ដទៃទៀត​ដែល​ចូលរួម គឺ លោក​លីវ កៃ​ជី លោក​កេ​ន​នី វង់ និង នាង​កា​ថា​រី​ន ខូ​។

​ក្រុម​នេះ​ឡើង​ភ្នំ​ប្រហែល​៣​ម៉ោង មុននឹង​ទៅ​ស្រស់ស្រូប​អាហារ​ពេល​ថ្ងៃ​៕ ដោយ៖ កញ្ញាដាលីស

អា​ចែ​ឡើង​ភ្នំ​ដើម្បី​អបអរ​ខួបកំណើត​របស់គាត់​គ​ម្រ​ប់ ៦៤​ឆ្នាំ