អា​ជេន រ៉​ប់​បិ​ន ប្រកាស​លាលែង​ពី​ក្រុម​ជម្រើសជាតិ បន្ទាប់ពី​ហូ​ឡង់​បាត់បង់​ឱកាស​

179

​ខ្សែបម្រើ អា​ជេន រ៉​ប​បិ​ន (Arjen Robben) រកបាន​ពីរ​គ្រាប់​ជួយ​ឲ្យ​ក្រុម​ហូ​ឡង់​ឈ្នះ​ក្រុម​ស៊ុយអែត​២-០ កាលពី​យប់​ថ្ងៃ​អង្គារ មុនពេល​បញ្ជាក់ប្រាប់​ពី​ការចូល​និវត្ត​ពី​ក្រុម​ជម្រើសជាតិ​។​
​ ​
​គ្រាប់​បាល់​របស់​ខ្សែបម្រើ​ស្លាប​រូបនេះ​គឺ​មិន​ល្មម​គ្រប់គ្រាន់​ដើម្បី​មានឱកាស​លេង​ផ្លេ​អ​ហ្វ​សម្រាប់​ចូល រួម​ព្រឹត្តិការណ៍​វើ​ល​ខាប់​ឆ្នាំក្រោយ​ទេ​។ ក្រុម​ហូ ឡង់​ត្រូវការ​ឈ្នះ​ក្រុម​ស៊ុយអែត​យ៉ាងហោចណាស់​៧​គ្រាប់ ដើម្បី​យក​ប្រៀប​លើ គូប្រជែង​របស់ខ្លួន ហើយ​ឡើង​មកឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល A ។​
​ ​
​រ៉​ប់​បិ​ន ធ្វើ​បានល្អ​សម្រាប់​ការបង្ហាញ​ខ្លួន​លើក​នេះ​ជាមួយ​ក្រុម​ជម្រើសជាតិ​ហើយ​ដឹកនាំ​កីឡាករ លេង​នៅលើ​ទីលាន​និង​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​។ រ៉​ប់​បិ​ន បាន​អះអាងថា “​នៅពេលនេះ​ខ្ញុំ​ចង់​ផ្តោត​ការយកចិត្ត ទុកដាក់​លើ​អាជីព​ក្នុង​ក្លឹប​។ វា​គឺជា​ពេលវេលា​ល្អ ដើម្បី​ផ្ទេរ​ភារកិច្ច​នេះ​ដល់​អ្នកជំនាន់ក្រោយ ”​។​
​ ​
​កីឡាករ​ក្លឹប Bayern Munich រូបនេះ​ដែល​បានបញ្ចប់​ត្រឹម​ជើងឯក​រង និង​ចំណាត់ថ្នាក់​លេខ​៣​នៅ​វគ្គ ផ្តាច់ព្រ័ត្រ​ពីរលើក​ចុងក្រោយ បានបញ្ចប់​អាជីព​អន្តរ ជាតិ​របស់ខ្លួន​ដោយ​រកបាន​៣៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​៩៦ លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អា​ជេន រ៉​ប​បិ​ន (Arjen Robben)