អា​ញ ជេ​យុន សុំទោស​តារា​ស្រី​ម្នាក់ បន្ទាប់ពី​ប្រពន្ធ​ខ្លួន​ចោទថា​តារា​រូបនោះ​មាន​ស្នេហា​លួចលាក់​ជាមួយ​ប្តី​នាង​

220
ចែករម្លែក

លោក អា​ញ ជេ​យុន មិនបាន​ជ្រើសរើស​វិធី​ហែកកេរ្តិ៍​គ្នា​ទៅវិញទៅមក​ទេ ទោះបី​ភរិយា​របស់លោក​ឈ្មោះ គូ ហេ​ស៊ុន បាន​បង្ហោះ​អំពី​ចំណុច​ខ្វះខាត​របស់គាត់​ក៏ដោយ​។​

​ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​គាត់​ត្រូវ​សុំទោស​ចំពោះ​តារា​សម្តែង អូ យឹ​ន​សូ ដែលជា​ដៃគូ​សម្តែង​របស់គាត់​នៅក្នុង​រឿង People with Flaws ដែល​ពួកគេ​កំពុង​ថត​បច្ចុប្បន្ននេះ បន្ទាប់ពី​នាង​គូ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា គាត់​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​នាង​។​

​ទោះបីជា​នាង​មិនបាន​សរសេរ​ចំឈ្មោះ​នាង​អូ​ក៏ដោយ ក៏ប៉ុន្តែ​សារ​បង្ហោះ​របស់​នាង​មិន​ពិបាក​ឱ្យគេ​សង្ស័យ​ទេ​ថា​នាង​កំពុង​សំដៅ​ទៅលើ​អ្នកណា​។​

​មេធាវី​របស់​នាង​អូ​បាន​បដិសេធ​ការលើកឡើង​បែប​នោះ ដោយ​ព្រមាន​ថា​ពួកគេ​នឹង​ពិចារណា​គ្រប់​មធ្យោបាយ​រួមទាំង​ផ្លូវច្បាប់​ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​របស់​នាង​។​

​ការ​បកអាក្រាត​រឿង​អាក្រក់​ឥតឈប់ឈរ​ជា​សាធារណៈ​ពី​សំណាក់​នាង​គូ ដែល​កំពុង​តស៊ូ​ក្តី​លែងលះ​ពី​លោក​អា​ញ ក៏​គំរាម​ធ្វើឱ្យប៉ះពាល់​ដល់​ចំណាត់ថ្នាក់​នៃ​អ្នកទស្សនា​សម្រាប់​រឿង People With Flaws ផងដែរ នៅពេល​វា​ចាក់​បញ្ចាំង​ក្នុង​ខែវិច្ឆិកា​។​

​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា អ្នកទស្សនា​មាន​និន្នាការ​ធ្វើពហិការ​រឿង​ភាគ​ណា ដែលមាន​តារា​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​៕ ដោយ៖ កញ្ញាដាលីស

លោក អា​ញ ជេ​យុន និង តារា​សម្តែង អូ យឹ​ន​សូ បច្ចុប្បន្នកំពុង​ថត​រឿង People with Flaws ជាមួយគ្នា
#