អា​ដា ធូ​រ៉ា​ន អាច​ចាក​ចេញពី​បា​សេ​ឡូ​ណា ខណៈ​អា​សេណ​ល​ដាក់សំណើ​២៦,៣​លាន​ផោន​

1157
ចែករម្លែក

​ក្លិប​អា​សេណ​ល​ទទួលបាន​ការលើកទឹកចិត្ត​ខ្លាំង នៅក្នុង​ការតាមប្រមាញ់​ខ្សែបម្រើ​ក្លិប​បា​សេ​ឡូ​ណា អា​ដា ធូ​រ៉ា​ន (Arda Turan) ស្រប​ពេលដែល​ក្លឹប​យក្ស​អេ​ស្ប៉ា​នេះ​បាន​ប្រាប់​កីឡាករ​អន្តរជាតិ​តួ​ក​គី​រូបនេះ​ថា អាច​ចាក​ចេញពី​ពហុ​កី ឡ​ដ្ឋា​ន Nou Camp បាន​។​

​តាម​ព័ត៌មាន​ថា ក្លិប​កាំភ្លើង​ធំ​អា​សេណ​ល​បានដាក់​សំណើ​ដែលមាន​ទឹកប្រាក់​២៦,៣​លាន​ផោន ដើម្បី​អូសទាញ ធូ​រ៉ា​ន មកកាន់​ពហុ​កីឡដ្ឋាន Emirates ហើយ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ មាន​សិទ្ធិ​ពេញ​លេង ដើម្បី​ចាកចេញ​។​

​ក្លិប អ៊ី​ន​ធ័​រ​(Inter) ក៏​ចាប់អារម្មណ៍​លើ ធូ​រ៉ា​ន ផងដែរ ហើយ​អាច​នឹង​ប្រជែង​ជាមួយ​ក្លិប​អា​សេណ​ល ដើម្បី​ទទួលបាន​សេវាកម្ម​របស់​កីឡាករ​រូបនេះ​។ ទោះបីជា យ៉ាងណា កីឡាករ​រូបនេះ​មិនមែន​ថោក​ទេ ហើយ​នៅសល់​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​ទៀត​ជាមួយ​ក្លិប​បា​សេ​ឡូ​ណា​។​

​ធូ​រ៉ា​ន បាន​បង្ហាញមុខ​ត្រឹមតែ​១៨​លើក​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ La Liga កាលពី​រដូវ​កាល​មុន ដោយ​រកបាន​៥​គ្រាប់​ពី​តំបន់​បម្រើ​។ ធូ​រ៉ា​ន បន្ត​បង្ហាញមុខ​១២​លើក​បន្ថែមទៀត​សម្រាប់​ការប្រកួត​តូចៗ និង​បង្កើត​ឱកាស​រក​គ្រាប់​បាល់ ចំនួន​៨​លើក​។​

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ធូ​រ៉ា​ន បាន​បង្ហាញមុខ​យ៉ាងហោចណាស់​៣០​លើក​ក្នុង​រដូវ​កាល​នីមួយៗ ក្នុង​បួន​រដូវ​កាល​របស់ខ្លួន​ជាមួយ​ក្លឹប Atletico Madrid ហើយ​ចង់បាន​ឱកាស បង្ហាញមុខ​ច្រើនជាង​នេះ​នៅ​រដូវ​កាល​ក្រោយ​៕

​ចំណងជើង​រូប​: ខ្សែបម្រើ អា​ដា ធូ​រ៉ា​ន (Arda Turan)​