អា​ណុល ស្វា​ហ្សេ​ណេ​ហ្គ័​រ ត្រូវ​គេ​វាយ​នៅ​ព្រឹត្តិការណ៍​កីឡា​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​ (វីដេអូ)

884
ចែករម្លែក

​តារា​ហូលីវូត លោក អា​ណុល ស្វា​ហ្សេ​ណេ​ហ្គ័​រ ដែល​គេ​ស្គាល់​តាមរយៈ​ការសម្តែង​ក្នុង​រឿង​«​ឃាតករ​ឆ្អឹង​ដែក​»​ត្រូវបាន​វាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​ឧសភា ដោយ​បុរស​ម្នាក់​ដែល​​បាន​លោត​បុក​លោក​ពីក្រោយ​នៅ​ព្រឹត្តិការណ៍​កីឡា​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​។​

​កីឡាករ​ដំឡើង​សាច់ដុំ​និង​អតីត​អ្នកនយោបាយ​រូបនេះ បាន​កំពុង​ជជែក​ជាមួយ​អ្នកគាំទ្រ​នៅ​មជ្ឈមណ្ឌល​មួយ​ក្នុង​ក្រុង​ចូហា​ណេ​ស្បឺក ស្រាប់តែ​បុរស​ម្នាក់​ហក់​បុក​លោក​ពី​​ក្រោយ​មុន​ត្រូវ​សន្តិសុខ​ចាប់​ឃាត់​។​

​ស្វា​ហ្សេ​ណេ​ហ្គ័​រ អាយុ​៧១​ឆ្នាំ បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​ទ្វី​ត​ធឺ​ថា​« អរគុណ​ចំពោះ​ការព្រួយបារម្ភ​របស់លោក​អ្នក តែ​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ទេ​។​ខ្ញុំ​មាន​អារម្មណ៍​ត្រឹមត្រូវ​បាន​ហ្វូង​​មនុស្ស​រុញ ដែល​បាន​កើតមាន​ញឹកញាប់​…»​។​

​លោក​ក៏​បាន​ប្រាប់​អ្នក​រៀបចំ​កុំ​អោយ​ធ្វើ​ការចោទប្រកាន់​ជន​វាយប្រហា​រលោក​៕​ដោយ​៖​វាសនា​