អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​ផ្តល់​អាទិភាព​ផ្ទេរ​ខ្សែប្រយុទ្ធ អេ​ឌិន​សិន កា​វ៉ា​នី​

161
ចែករម្លែក

​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត (Atletico Madrid) បានផ្តល់​អាទិភាព​ផ្ទេរ​ខ្សែប្រយុទ្ធ អេ​ឌិន​សិន កា​វ៉ា​នី (Edinson Cavani) របស់​ក្លិប PSG នៅ​រដូវក្តៅ​នេះ​។ លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) បានជ្រើសរើស​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​ដែលមាន បទពិសោធន៍​ច្រើន ជា​ជម្រើស ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់ខ្លួន​ជាពិសេស​ប្រសិន បើ​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ចាកចេញ​។ ​
​ ​
​កា​វ៉ា​នី នៅសល់​កិច្ចសន្យា​មួយឆ្នាំ ជាមួយ​ក្លិប​ជើងឯក​បារាំង PSG ហើយ ក្លិប Atletico មាន​ជំហរ​ប្រាកដប្រជា​ក្នុងការ​ផ្ទេរ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​។​
​ ​
​កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) បានបញ្ជាក់​រួចហើយ​ថា ខ្លួន​នឹង​ចាក ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​។ កូ​ស្តា ក៏​ត្រូវគេ​ភ្ជាប់​ទៅនឹង​ការ​ផ្ទេរចេញ​ផងដែរ បន្ទាប់ពី មាន​ជម្លោះ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្លិប Atletico​ហើយ​បដិសេធ​មិន​ហ្វឹកហាត់​ជាមួយ​មិត្ត រួម​ក្រុម​កាលពី​ខែមេសា​។​
​ ​
​ក្លិប Atletico ខ្វះ​ខ្សែប្រយុទ្ធ​ដែល​មានគុណ​ភាពជា​បន្ត​បន្ទាប់ ហើយ កា​វ៉ា​នី គឺ ស័ក្តិសម សម្រាប់​តំណែង​នេះ​។ កា​វ៉ា​នី បានបង្ហាញ​ពី​ភាពជោគជ័យ​របស់ខ្លួន​ក្នុង​កម្រិត​កំពូល និង​រកបាន​១៩៦​គ្រាប់ ក្នុង​រយៈពេល​៦​ឆ្នាំ​ជាមួយ​ក្លឹប PSG ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​