អា​មៀរ ខាន់​សម្លឹងមើល​ការប្រកួត​ជាមួយ​ប៉ាក​គី​អៅ បន្ទាប់ពី​ផ្តួល​អ្នក​ប្រដាល់​អូស្ត្រាលី ប៊ី​ល​លី ឌី​ប ឱ្យ​បោះ​កន្សែងស​

251
ចែករម្លែក

អ្នក​ប្រដាល់​អា​មៀរ ខាន់​សម្លឹងមើល​ការប្រកួត​ជាមួយ​មែន​នី ប៉ាក​គី​អៅ ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៨​ស្ថាប័ន បន្ទាប់ពី​ផ្តួល​អ្នក​ប្រដាល់ ប៊ី​ល​លី ឌី​ប (Billy Dib) ដើម្បី​ដណ្តើមយក​ខ្សែក្រវាត់​ទម្ងន់​មធ្យម​អន្តរជាតិ​ក្របខ័ណ្ឌ WBC ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​អ្នក​ប្រដាល់​ចក្រភព​អង់គ្លេស​រូបនេះ​មានប្រៀប​គ្រប់ផ្នែក​លើ​គូប្រជែង​ខ្សោយ​ជាង​ខ្លួន​នៅឯ​កីឡដ្ឋាន King Abdullah Sports City ក្នុង​ទីក្រុង​ជេ​ត​ដា​។​

​អ្នក​ឱ្យ​ទឹក​របស់​ឌី​ប​បាន​បោះ​កន្សែងស​ចុះចាញ់ បន្ទាប់ពី​ខាន់​បាន​បញ្ចេញ​កណ្តាប់ដៃ​វាយ​លឿន​ដូច​ព្យុះ​ផ្តួល​អ្នក​ប្រដាល់​អូស្ត្រាលី​ឱ្យ​ដួល​អុកគូទ​ជា​លើក​ទី​ពីរ ជាមួយ​ការ​ដាល់​សន្ធាប់​ចូល​លើ​ដងខ្លួន​។​

​និយាយ​បន្ទាប់ពី​ការប្រកួត​ទៅកាន់​ទូរទស្សន៍ TalkSport ខាន់​បាន​និយាយថា “​យើង​ចង់បាន​ការប្រកួត​ជាមួយ មែន​នី ប៉ាក​គី​អៅ សង្ឃឹមថា​គាត់​នឹង​មកដល់​អា​រ៉ា​ប៊ី​សា​អូឌីត​។ សង្ឃឹមថា​យើង​នឹង​ត្រឡប់មកវិញ​ម្តងទៀត​នៅ​ចុងឆ្នាំ​នេះ​និង​នាំយក​មែន​នី ប៉ាក​កី​អៅ​មក​ទីនេះ​។ ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​នៅ​ទីនោះ​។ ជាពិសេស​ការដែល​មាន​គ្រូបង្វឹក​ថ្មី ឈ្មោះ បូ​ន អា​ដាំ​។ យើង​ត្រូវធ្វើ​ការហ្វឹកហាត់​លើ​យុទ្ធសាស្ត្រ​ថ្មី​។ ខ្ញុំ​បន្ថយល្បឿន​ហើយ​ឥឡូវនេះ មិន​ប្រញាប់​ដូច​មុន​ទេ​។ ខ្ញុំ​មើលឃើញ​អ្វីៗ​គ្រប់យ៉ាង តែ​សំខាន់​ត្រូវ​ប្រាកដថា​ខ្ញុំ​វាយ​បានល្អ​។ ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​នៅ​ទីនោះ​”៕ ដោយ៖ កញ្ញាដាលីស

អា​មៀរ ខាន់ ចង់​ប្រកួត​ជាមួយ​ប៉ាក​គី​នៅ​ចុងឆ្នាំ​នេះ