អា​មៀរ ខាន់ ចង់​វ៉ៃ​ទាំង​ជាមួយ​ប៉ាក​គី​អៅ និង ខេ​ល ប្រូ​ក នៅ​១២ ខែ​ទៀត បន្ទាប់ពី​វាយ​ឈ្នះ​វ៉ា​ហ្គាស​

1826
ចែករម្លែក

​អ្នក​ប្រដាល់​អា​មៀរ ខាន់​បាន​ទទូចថា​គ្មាន​ហេតុផល​ណា​ដែលថា​គាត់​មិនអាច​វាយ​ជាមួយ​មែន​នី ប៉ាក​គី​អៅ និង ខេ​ល ប្រូ​ក ក្នុង​រយៈពេល ១២ ខែ​ទៀត​នោះទេ​។​

​ខាន់​បាន​រើប​ឡើងវិញ​ពី​ការ​ដួល​អុកគូទ​នៅ​ទឹក​ទី​២ ដើម្បី​ផ្តួល​អ្នក​ប្រដាល់​កូ​ឡុំ​ប៊ី សា​មូ​អែល វ៉ា​ហ្គាស ដោយ​ពិន្ទុ​កាលពី​ចុង​សប្តាហ៍ ហើយ​ក្រោយពី​ការប្រកួត​នេះ លោក អេ​ដ​ឌី ហ៊ាន (Eddie Hearn) ដែល​ផ្សព្វផ្សាយ​ឱ្យ​ទាំង​ប្រូ​ក និង​ខាន់ បាន​លើកឡើងថា ការប្រកួត​សងសឹក​រវាង​អ្នក​ប្រដាល់​សញ្ជាតិ​អង់គ្លេស​ទាំង​២ នឹងត្រូវ​កើតឡើង “​មិនយូរ​មិនឆាប់​” នោះឡើយ​។​

​ខាន់​បាន​និយាយប្រាប់​សារព័ត៌មាន PA Sport ថា “​ខ្ញុំ​មាន​អាយុ ៣១ ឆ្នាំ ខ្ញុំ​នៅ​ក្មេង​នៅឡើយ ហើយ​នៅតែ​មានឱកាស​សម្រាប់​ការប្រកួត​ទាំង​២​នេះ​។ ហេតុអ្វី​មិនអាច​កើតឡើង​បាន​នោះ​? ខ្ញុំ​គិតថា​ក្នុង​រយៈពេល​មួយឆ្នាំ ការប្រកួត​ទាំង​២​អាច​ត្រូវបានធ្វើ​”​។​

​អា​មៀរ ខាន់ ធ្លាប់បាន​ចំណាយពេល ៦ ឆ្នាំ​ធ្វើការ​ជាមួយ​អ្នក​ប្រដាល់​ហ្វីលីពីន​ប៉ាក​គី​អៅ ក្រោម​ការបង្ហាត់បង្រៀន​របស់​គ្រូបង្វឹក​លោក ហ្វ្រេ​ដ​ឌី រ៉ូ​ច ហើយ​ជឿជាក់ថា ការដឹង​រឿង​ផ្ទៃក្នុង​នឹង​ជា​គន្លឹះ​នៃ​ជ័យជម្នះ ប្រសិនបើ​អ្នក​ទាំង​២​ជួបគ្នា​នាពេល​អនាគត​។​

​ខាន់​បាន​បន្ថែមថា “​នៅក្នុង​គំនិត​ខ្ញុំ ការប្រកួត​ជាមួយ​មនុស្ស​ដូចជា មែន​នី ប៉ាក​គី​អៅ គឺ​ពិតជា​អស្ចារ្យ​ណាស់ ព្រោះ​យើង​ធ្លាប់​ហ្វឹកហាត់​ជា​ដៃគូ​នឹង​គ្នា​។ ខ្ញុំ​ដឹង​រឿង​ច្រើន​អំពី​គាត់ ខ្ញុំ​ធ្លាប់​ហ្វឹកហាត់​វ៉ៃ​ជាមួយ​គាត់ ហើយ​ខ្ញុំ​ពិតជា​ធ្វើ​បានល្អ​ណាស់​ទល់នឹង​អ្នក​ប្រដាល់​ដៃ​ឆ្វេង​។ ខ្ញុំ​មានកំណត់​ត្រា​ឈ្នះ ១០០​ភាគរយ​ទល់នឹង​ពួកគេ ដូច្នេះ​វា​អាចជា​ការប្រកួត​ដ៏​ស័ក្តិសម​សម្រាប់​ខ្ញុំ​”៕ ដោយ៖ កញ្ញាដាលីស

អា​មៀរ ខាន់
ខេ​ល ប្រូ​ក
​ប៉ាក​គី​អៅ