អា​ម៉ុក​ដូងខ្ចី​

664

+ គ្រឿងផ្សំ​៖
– គ្រឿង បុក​ម៉ដ្ឋ​
– ម្ទេស​ឆ្អើរ ចិញ្ច្រាំ​ម៉ដ្ឋ​
– សាច់​ត្រី​សុទ្ធ មួយ​គីឡូ កាត់​ដុំៗ​
– ទឹកត្រី ៥​ស្លាបព្រា​បាយ​
– អំបិល ១​ស្លាបព្រា​កាហ្វេ​
– ស្ករ ២​ស្លាបព្រា​បាយ​
– ទឹកខ្ទិះ​ដូង ៣០០ ml
– ម្សៅ​មី ១​ស្លាបព្រា​បាយ​
– ពងមាន់ ២​គ្រាប់​
– ទឹក​
– ស្លឹក​ក្រូច​ហាន់​ឆ្មារៗ​
– សរសៃ​ម្ទេស​ប្លោក​ទុំ ហាន់​ឆ្មារៗ​
– ដូងខ្ចី សម្រាប់​ដាក់​អា​ម៉ុក​

+ របៀប​ធ្វើ​៖
– ចាក់​ប្រេង​ក្នុង​ខ្ទិះ​អោយ​ក្ដៅ ដាក់​ម្ទេស​ឆ្អើរ​ឆា​អោយចេញ​ពណ៌​ក្រហម​ល្អ ដាក់​គ្រឿង​បុក​ហើយ​ចូរ កូរ​ឆា​អោយ​ឈ្ងុយ ទើប​ដាក់​ខ្ទិះដូង ចូល​ហើយ​កូរ​អោយ​សព្វ ទាល់តែ​ឈ្ងុយ​ទៀត​
– ចាក់ទឹក​ត្រី ស្ករ អំបិល ចូល ហើយ កូរ​អោយ​សព្វ
– ចាក់​ត្រី​ចូល កូរ​អោយ​សព្វ​
– យក​ខ្ទិះដូង​១០០ml លាយ​ទឹក ពងមាន់ និង ម្សៅ​មី ចាក់​ចូល ហើយ​កូរ​អោយ​សព្វ ទាល់តែ​ទឹក​ឡើង​ខាប់ រួច​លើក​ចុះ​
– សូម​យក​សាច់​ត្រី​កូរ​ឆា​ជាមួយ​គ្រឿង ចាក់​ចូល​ផ្លែ​ដូង​ទើប​ចំហុយ ប្រហែល​១០​នាទី ទៅ ២០​នាទី ឆ្អិន​ល្អ​ហើយ​រោយ​សរសៃ​ស្លឹក​ក្រូច​និង​ម្ទេស​ពីលើ ដើម្បី​លំអ​ជាការ​ស្រេច ៕ ប្រភព​: Facebook​