អា​រ៉ាប៊ីសាអូឌីត​ផ្អាក​ការចូល​សម្រាប់​ក្រុម​អ្នក​ធ្វើ​ធម្មយា​ត្រា ដើម្បី​ការពារ​ការឆ្លង​វីរុស​COVID-19

130
ចែករម្លែក

​ក្រសួង​ការបទេស​អា​រ៉ាប៊ីសាអូឌីតបា​ននិយាយថា ប្រទេស​អា​រ៉ាប៊ីសាអូឌីតនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧​ខែ​កុម្ភៈ​នេះ​បាន​ផ្អាក​ទិដ្ឋាការ​សម្រាប់​ក្រុម​អ្នក​ធ្វើ​ធម្មយា​ត្រា​​ដែល​ចង់​ទៅ​ទីក្រុង​Mecca ខណៈពេល​ដែល​វីរុស​នេះ​ឆ្លង​រាលដាល​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​។​

​ក្រសួង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​និយាយ​សំដៅលើ​ការធ្វើ​ធម្ម​យាត្រា​អ៊ីស្លាម​ទៅ​កាន់​ទីក្រុង​មេកា ថា​រដ្ឋាភិបាល​កំពុង​ផ្អាក​ការចូល​​ក្នុង​ប្រទេស​នេះ​ចំពោះ​ធម្មយា​ត្រា​Umrah​ទៅ​កាន់​ទីក្រុង​នេះ និង​ការដើរ​មើល​វិហារ​អ៊ីស្លាម​នៅ​ទីនោះ ប៉ុន្តែ ថា ការធ្វើ​ធម្ម​យាត្រា​នេះ អាច​នឹង​ធ្វើ​នៅ​ពេល​​ក្រោយ នៅពេល​ណា​មួយ​នៃ​ឆ្នាំនេះ​។​

​ធម្ម​យាត្រា​Umrah ទាញ់​ទាញ​អ្នក​កាន់​សាសនា​អ៊ីស្លាម​រាប់​ម៉ឺន​នាក់​មកពី​ជុំវិញ​ពិភពលោក​មក​កាន់​ទីក្រុង​នេះ ជា​រៀងរាល់​ខែ​។​

​ក្រសួងការបរទេស​នេះ​បាន​និយាយថា​ខ្លួន​ក៏​បាន​កំពុង​ផ្អាក​ទិដ្ឋាការ​សម្រាប់​ក្រុម​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ពី​ប្រទេស​នានា​ដែល​មាន​ឆ្លង​វីរុស​នេះ​ផងដែរ​។​​ទោះបីជា​ចំនួន​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​នៅ​ប្រទេស​ចិន​ក៏​ដោយ ក៏​មាន​ការឆ្លង​រាលដាល​កើនឡើង​យ៉ាង​លឿន​នៅ​ផ្នែក​ខ្លះ​នៃ អាស៊ី អឺរ៉ុប និង​មជ្ឈិមបូព៌ា​៕​ប្រែ​​សម្រួល​៖​សុខា​/sn

អ្នកដំណើរ​ដែល​មក​ពី​ចិន​ពាក់​ម៉ាស​ដើម្បី​ការពារ​ការឆ្លង​វីរុស​COVID-19 ត្រូវបាន​ត្រួតពិនិត្យ​មើល​ដោយ​បុគ្គលិក​ពេទ្យ​អា​រ៉ាប៊ីសាអូឌីតនៅ​ពេលម​ក​​ដល់​អាកាសយានដ្ឋាន​នៅ​ក្រុង​រី​យ៉ាត​