អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់រ​ង្វាន់​៤០០​លាន​ដុល្លា​ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​អំពី​ក្រុម​មេដឹកនាំ​សកម្មប្រយុទ្ធ​ហ៊ូ​ធី

438

​ទីភ្នាក់ងារសារព័ត៌មាន​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Press Agency បាន​រាយការណ៍​ថា អា​រ៉ា​ប៊ី​សា​អូឌីត​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា​នឹង​ផ្តល់រ​ង្វាន់​ដែលមាន​ទឹកប្រាក់​ជិត​៤០០​លាន​ដុល្លារ​អាមេរិក​
​ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​អំពី​ពួក​មេដឹកនាំ​ជន​សកម្មប្រយុទ្ធ​ហ៊ូ​ធី (Houthi) នៅ​ប្រទេស​យេ​ម៉ែន​។​

​ប្រាក់រង្វាន់​នេះ​នឹងត្រូវ​បានផ្តល់​ឱ្យ​អ្នក​ដែល​ផ្តល់ព័ត៌មាន​ដែល​នាំទៅដល់​ការចាប់ខ្លួន​ឬ​ឱ្យ​អ្នក​ដែល​ស្គាល់​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ដែល​ចង់​ចាប់ខ្លួន​បំផុត​នេះ​។​

​ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បានប្រកាស​រង្វាន់​នេះ បាន​បញ្ជាក់ថា ការប្រកាស​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​សកម្មភាព​ភេរវកម្ម​ដែល​កើនឡើង​ដោយ​ក្រុម​ហ៊ូ​ធី​នេះ និង សកម្មភាព ដែល​បាន​កើតឡើង​បន្តបន្ទាប់​របស់​ក្រុម​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស​ន្តិ​សុខ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​ចោទប្រកាន់​ក្រុម​ហ៊ូ​ធី និង​អ៊ីរ៉ង់ ព្រមទាំង​ក្រុម​ជន​សកម្មប្រយុទ្ធ​ហេស​ប៊ូ​ឡា​អំពី​ការផ្លាស់ប្តូរ​ជំនាញ​គ្នា ដែល​បាន​នាំឱ្យមាន​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ច្រើន​គ្រាប់​នៅលើ​ទឹកដី​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕ ដោយ៖ សុខា

​អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ផ្តល់រ​ង្វាន់​៤០០​លាន​ដុល្លា​ដល់​អ្នក​ដែល​ផ្តលព័ត៌មាន​អំពី​ក្រុម​មេដឹកនាំ​សកម្មប្រយុទ្ធ​ហ៊ូ​ធី