អា​រ៉ា​ប៊ី​សា​អូឌីត​ព្រមាន​ចាត់វិធានការ​យោធា ប្រសិនបើ ប្រទេស​កាតា​ទទួលបាន​មី​ស៊ី​លពី​រុស្ស៊ី​

1018
ចែករម្លែក

​សារព័ត៌មាន Le Monde បាន​រាយការណ៍​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​គំរាម​ចាត់វិធានការ​យោធា ប្រឆាំង​ប្រទេស​កាតា បើសិន​ខ្លួន​(​កាតា​) នៅតែ​បន្ត​ចង់បាន​ប្រព័ន្ធ​​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប​S-400 របស់​រុស្ស៊ី​។​

​សារព័ត៌មាន​នេះ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​(​អា​រ៉ា​ប៊ី​សា​អូឌីត​) បាន​សរសេរ​លិខិត​មួយ​ទៅកាន់​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ដោយ​ស្នើ​លោក​ឱ្យធ្វើ​អន្តរាគមន៍​ដើម្បី​រារាំង​កិច្ចព្រមព្រៀង​អំពី​មី​ស៊ី​ល​នេះ ដែល​កំពុង​ធ្វើឡើង​ហើយ​ឱ្យជួយ​រក្សា​ស្ថិរភាព​ក្នុង​តំបន់​។​

​មិនមាន​ប្រតិកម្ម​ជា​ផ្លូវការ​ភ្លាមៗ​ពី​ការិយាល័យ​របស់​ប្រធានាធិបតី​ឬ​ក្រសួងការបរទេស​បារាំង​ចំពោះ​របាយការណ៍​នោះទេ​។​

​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ដែល​គាំទ្រ​ដោយ​ក្រុម​ប្រទេស​មហាអំណាច​ក្នុង​តំបន់​ផ្សេងទៀត​ដោយ​រួមទាំង​ប្រទេស​បា​រ៉ែ​ន​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ផងដែ​នោះបាន​កាត់ផ្តាច់​​ទំនាក់ទំនង​ជាមួយ​ប្រទេស​កាតា កាលពី​ខែមិថុនា​ឆ្នាំមុន ដោយ​ចោទប្រកាន់ រដ្ឋ​នៅ​ឈូង​សមុទ្រ​នេះ​ថា បាន​គាំទ្រ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​និង​មាន​ភាពជិតស្និទ្ធ​នឹង​​អ៊ីរ៉ង់ ដែលជា​គូប្រជែង​ដ៏​ធំ​របស់​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​នៅក្នុង​តំបន់​នេះ ។​

​ក្រោយមក​ពួកគេ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​ប្រទេស​កាតា​ដែល​តែងតែ​ច្រានចោល​នូវ​ការចោទប្រកាន់​ប្រឆាំងនឹង​ខ្លួន​។​

​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយ​ភាព​ឯកោ​របស់ខ្លួន​នោះ ប្រទេស​កាតា​បាន​ស្វែងរក​មិត្តភក្តិ​ថ្មីៗ ដោយ​រួមទាំង​រុស្ស៊ី​៕

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប​S-400 របស់​រុស្ស៊ី