អា​រ៉ា​ប៊ី​សា​អូឌីត ឆ្ពោះទៅរក​កំណត់ត្រា​ប្រហារជីវិត​ខ្ពស់បំផុត​នៅ​ឆ្នាំនេះ

455
ចែករម្លែក
  • 1
    Share

ពេលនេះ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ឆ្ពោះទៅរក​កំណត់​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ខាង កាត់​ក្បាលមនុស្ស និង​សម្លាប់​មនុស្ស​ដាក់​ឆ្កាង​នៅ​ឆ្នាំ​២០១៩ ប្រសិនបើ​ការកាត់ទោស ប្រហារជីវិត​នៅក្នុង​ប្រទេស​នេះ នៅតែ​បន្ត​ក្នុង​អត្រា​ខ្ពស់​ដូច​បច្ចុប្បន្ន​។
​ ​
ប្រទេស​នៅ​វាល​ខ្សាច់​មួយ​នេះ បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​ចំនួន ៤៣ នាក់​រួច មកហើយ​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ ហើយ​អ្នកទោស​ចុងក្រោយ​គេ​គឺ​បុរស​ជនជាតិ​ស៊ី​រី ម្នាក់​ដែល​ត្រូវបាន​ប្រហារជីវិត​កាលពី​ថ្ងៃទី​១៣ ខែមីនា ពីបទ​រត់ពន្ធ​ថ្នាំញៀន អំ​ហ្វេ​តា​មីន​ប្រភេទ​គ្រាប់​។
​ ​
​ប្រសិនបើ​អត្រា​នេះ​នៅតែ​បន្ត​មិន​ឈប់​មានន័យថា មនុស្ស​សរុប​ចំនួន ១៧២ នាក់​ត្រូវ​នឹង​បាន​ប្រហារជីវិត​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ដែលជា​តួលេខ​ខ្ពស់បំផុត មិន​ធ្លាប់មាន​។
​ ​
​រហូត​មកទលពេលនេះ មនុស្ស ២១​នាក់​ត្រូវបាន​កាត់​ក្បាល​ដោយសារ​ប្រព្រឹត្ត បទល្មើស​គ្រឿងញៀន​។ ប៉ុន្តែ​បទល្មើស​ផ្សេងៗ​ទៀត​ដែល​ត្រូវ​មានទោស​ប្រហារជីវិត ដែរនោះ​មានដូចជា អំពើ​សា​ហាយ​ស្មន់​,​ការបោះបង់​ជំនឿ​សាសនា​អ៊ិ​ស្លាម អំពើ​ក្បត់ ជាតិ ចារកម្ម ការ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ អំពើ​មនុស្សឃាត ភេរវកម្ម ឬ​អំពើ​ចាប់ រំលោភ​សេពសន្ថវៈ​ផងដែរ​។

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០០ មក ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នៅតែ​ជាប់ ចំណាត់ថ្នាក់​លេខ​៣ ខាង​ប្រហារជីវិត​មនុស្ស​ច្រើន​បំផុត​បន្ទាប់ពី​ប្រទេស​ចិន ដែល​មនុស្ស ២៤៩ នាក់​ត្រូវបាន​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០១៨ និង​ប្រទេស​អ៊ីរ៉ង់ ដែល​មនុស្ស ២៨៥ នាក់​ត្រូវបាន​ប្រហារជីវិត​ក្នុង​ឆ្នាំ​ដូចគ្នា​។ ចំណែកឯ​ប្រទេស​អ៊ីរ៉ាក់ ជាប់​ចំណាត់ថ្នាក់​លេខ​៤ ហើយ​ប្រទេស​ប៉ា​គី​ស្ថាន ជាប់​លេខ​៥៕ ប្រែ​សម្រួលៈ​ខុម​