អា​លី​សសិន បេ​ក​គ័​រ អាច​នឹង​ខកខាន​ការប្រកួត​៨​សប្តាហ៍ បន្ទាប់ពី​មាន​បញ្ហា​សាច់ ដុំកំភួន​ជើង​

108
ចែករម្លែក

កីឡាករ អា​លី​សសិន បេ​ក​គ័​រ (Alisson Becker) អាច​នឹង​អវត្តមាន​៨​សប្តាហ៍ បន្ទាប់ពី មាន​បញ្ហា​របួស​សាច់ដុំ​កំភួនជើង អំឡុងពេល​ក្រុម លី​វឺ​ភូ​ល​(Liverpool) យកឈ្នះ​ក្រុម ន័​រវិច ស៊ី​ធី​( Norwich City) ។​
​ ​
​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល ដែលមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) រូបនេះ បាន​ដួល​នៅលើ​ទីលាន​នៅ​នាទី​៣៧ អំឡុង​ការប្រកួត​កាលពី យប់​ថ្ងៃ​សុក្រ ខណៈពេល​ព្យាយាម​ទាត់​បាល់​។​
​ ​
​ក្លិប Liverpool កំពុង​តាមមើល​ស្ថានភាព​របស់ អា​លី​សសិន ថា តើ​នឹងមាន​បញ្ហា សរសៃពួរ​ធ្ងន់ធ្ងរ​ប៉ុណ្ណា ហើយ​កីឡាករ​រូបនេះ​នឹង​បន្ត​វាយតម្លៃ​ទៅមុខទៀត​។​
​ ​
​ក្រុម Liverpool នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយចំនួន​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក សម្រាប់​ជំនួប​ក្នុង​ទឹកដី​ស្របពេល​ក្រុម អា​សេណ​ល និង​ក្រុម​ញូ​វ​ខេ​សល​ត្រូវធ្វើ ដំណើរ​ទៅ​ទឹកដី​របស់​ក្រុម សាវ​ហេម​តុ​ន និង ប៊ឺ​ន​លី​។​
​ ​
​គេ​រំពឹងថា អា​លី​សសិន នឹង​ខកខាន​ការប្រកួត​បើកឆាក​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក ដែល​គ្រោង​សម្រាប់​ការប្រកួត​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​នេះ​។​
​ ​
​ក្លិប Liverpool មាន​បញ្ហា​ទាក់ទិន​នឹង​អ្នកចាំទី​ពេញ​មួយ​រដូវ​កាល ខណៈពេល​អ្នកចាំទី ខេ​ហេ​ល​ឡ័​រ (Keheller) មាន​បញ្ហា​បាក់​កដៃ ស្របពេល​កីឡាករ​ថ្នាល វី​តូ​ស្លា​វ ចា​រ៉ូ​ស (Vitoslav Jaros) មាន​បញ្ហា​របួស​កែងដៃ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​