អា​សេណ​ល​កាន់តែ​យ៉ាប់យឺន​នៅពេល​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ រងរបួស​ភ្លៅ​

73

​កីឡាករ អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud)​កំពុងមាន​ភាពមិនច្បាស់លាស់ ហើយ​អាច​នឹង​ខកខាន​ការប្រកួត​សំខាន់ បន្ទាប់​មាន​បញ្ហា​របួស​ភ្លៅ ខណៈពេល​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​។​
​ ​
​ខ្សែប្រយុទ្ធ​អា​សេណ​ល​រូបនេះ​រកបាន​គ្រាប់​បាល់​ឈ្នះ​សម្រាប់​ក្រុម​បារាំង អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​វ៉េ​ល កាលពី​យប់​ថ្ងៃ​សុក្រ ប៉ុន្តែ​នៅពេលនេះ​ត្រូវបាន​បញ្ចូនទៅ​ទីក្រុង​ឡុង​ដ៍​វិញ​ហើយ​។​
​ ​
​គេ​ជឿថា ហ្ស៊ី​រូ រក​របួស​ភ្លៅ ហើយ​បាន​វិលត្រឡប់​ទៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​ហើយ ដើម្បី​សម្រាក​បន្ថែម​។​
​ ​
​ក្លឹប​អា​សេណ​ល​ទទួលភ្ញៀវ Spurs ដែល​កំពុង​នាំមុខ​ពួកគេ​៤​ពិន្ទុ​នៅលើ​តារាង​នៅ​ថ្ងៃ​សៅរ៍​។ ស្របពេល​ជា មួយ​គ្នា​នោះដែរ ហ្ស៊ី​រូ អះអាងថា ខ្លួន​មិន​សោកស្តាយ​ទេ អំពី​ការ​ស្នាក់នៅ​ជាមួយ​អា​សេណ​ល បើទោះបីជា ពិបាក​នឹង​ទទួលបាន​ឱកាស​បង្ហាញមុខ​នៅ​រដូវ​កាល​នេះ​ក៏ដោយ​។​
​ ​
​ហ្ស៊ី​រូ គួរតែ​ចាកចេញ​កាលពី​រដូវក្តៅ នៅពេល​លោក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) អន្ទះសា​ចង់បាន សម្រាប់​ក្លឹប Everton​។​ប៉ុន្តែ ហ្ស៊ី​រូ សុខចិត្ត​បន្ត​នៅ​ជាមួយ​ពហុកីឡាដ្ឋាន Emirates និង​អះអាងថា ខ្លួន​គ្មាន​បំណង​ចាកចេញ​នៅ​ខែម​ករានេះ​ទេ​។​
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ អះអាងថា “​នៅពេលនេះ ខ្ញុំ​អត់​មាន​បញ្ហា​ជាមួយនឹង​អនាគត​ទេ​។ ខ្ញុំ​សប្បាយចិត្ត នៅ​អា​សេណ​ល ហើយ​ខ្ញុំ​អត់​បញ្ហា​ក្នុងការ​សម្រេចចិត្ត​នៅ​បន្តទៀត​ទេ ពីព្រោះ​ខ្ញុំ​ចង់​ធ្វើបែបនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud)