អា​សេណ​ល​គ្រោង​ផ្ទេរ​ខ្សែបម្រើ លូ​កាស ត័​រ​រ៉េ​រ៉ា ក្នុងតម្លៃ​២២​លាន​ផោន​

726
ចែករម្លែក

ក្លឹប​កាំភ្លើង​ធំ អា​សេណ​ល កំពុង​ចរចា​ជាមួយ​ក្លឹប Sampdoria ជុំវិញ​សំណើ​ផ្ទេរ​កីឡាករ លូ​កាស ត័​រ​រ៉េ​រ៉ា (Luccas Torreira) ក្នុងតម្លៃ​២២​លាន​ផោន​។​
​ ​កីឡាករ​វ័យ​២២​ឆ្នាំ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​បាន​ក្លាយជា​ជម្រើស​ថ្មី​មួយ​សម្រាប់​លោក Unai Emery ដែល​ចង់បាន​ខ្សែបម្រើ​ការពារ ដើម្បី​ពង្រឹង​ផែនការ រដូវក្តៅ​របស់លោក​។​
​ ​
​ត័​រ​រ៉េ​រ៉ា មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​គេ​ជឿថា អា​សេណ​ល​ប្រហែលជា​ប្រើប្រាស់​វិធី​បង់ រំ​លោះ ខណៈ​ក្លឹប​នេះ​មានការ​រឹតត្បិត​ថវិកា​។​
​ ​
​អា​សេណ​ល បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ស្ទេ​ហ្វា​ន លី​ក​ស្តេ​ន័​រ (Stephan Licht Steiner) ដោយ​ឥត​តម្លៃ​ខ្លួន ហើយ​យល់ព្រម​តម្លៃ​ផ្ទេរ​ប្រហែល​១៦​លាន​ផោន​សម្រាប់​កីឡាករ សូ​ក្រា​ទី​ស ប៉ា​ប៉ា​ស្តា​ថូ​ប៉ូ​ឡូ​ស (Sokratis Papastathopoulos) របស់​ក្លឹប Dortmund ដែល​គេ​រំពឹងថា នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ខែក្រោយ​។​
​ ​
​ពួកគេ​ក៏​ចាប់អារម្មណ៍​លើ​ខ្សែបម្រើ​ស្លាប ហ្គេ​ល​សិន ម៉ា​ទីន (Gelson Martins) របស់​ក្លឹប Sporting Lisbon និង​បាន​ពិភាក្សា​ដាក់សំណើ​ផ្ទេរ​សម្រាប់​កីឡាករ កាឡា សូ​យុន​គូ (Caglar Soyuncu) របស់​ក្លឹប Freiburg ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ លូ​កាស ត័​រ​រ៉េ​រ៉ា (Luccas Torreira)