អា​សេណ​ល​ងា​កមក​ចាប់អារម្មណ៍​នឹង រី​យ៉ា​ដ ម៉ា​រ៉េ​ស ខណ​: Monaco បដិសេធ​មិន​លក់ ថូ​ម៉ា ឡេ​ម៉ា​

251

​លោក អា​សេន វែង​ហ្គើ (Arsene Wenger) បាន​ត្រៀមខ្លួន​បន្ត​ការ​ចែចង់​កី ឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ស្របពេល​ក្លិប Monaco ប្តេជ្ញា​រក្សាទុក​កី ឡាករ ថូ​ម៉ាស ឡេ​ម៉ា (Thomas Lemar) ។

​រី​យ៉ា​ដ ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​ឆ្នាំ ២០១៥/ ១៦ អន្ទះសា​ចង់​ចាក ចេញពី ក្លិប Leicester នៅ​រដូវក្តៅ​នេះ ដោយ​ពេញចិត្ត​ផ្ទេរ​មកលេង​ជាមួយ​ក្លឹប អា​សេណ​ល​។

​ក្លិប​កាំភ្លើង​ធំ​ដែល​ជិត​នឹង​បំបែក​អែកទគ្គកម្ម​ផ្ទេរ​កីឡាករ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ក្នុងតម្លៃ​៤៤​លាន​ផោន​ពី​ក្លឹប Lyon ស្ថិតក្នុង​ចំណោម​ក្លឹប​មួយចំនួន​ដែល​ចង់បាន​កីឡាករ សញ្ជាតិ​អាល​ហ្សេ​រី​រូបនេះ​។

​ទោះបីជា​យ៉ាងណា សេចក្តីរាយការណ៍​នៅ​អឺរ៉ុប​បាន​អះអាងថា កិច្ចព្រមព្រៀង​ត្រូវបាន​យល់ព្រម រួចហើយ​។ ពួកគេ​នឹង​ប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​។

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ ២០១៧ បាន​ឲ្យ ដឹងថា អា​សេណ​ល​បាន​ងាក​មក​ចាប់អារម្មណ៍​នឹង ម៉ា​រ៉េ​ស បន្ទាប់ពី​ក្លិប Monaco បដិសេធ​មិន​ចង់​លក់​កីឡាករ ឡេ​ម៉ា​។

​ក្លិប Monaco បាន​ច្រានចោល​សំណើ​៣០,៧​លាន​ផោន​កាលពី​សប្តាហ៍​មុន ហើយ តម្លៃ​នេះ​មិន​ស័ក្តិសម​នឹង​កីឡាករ​ឆ្នើម​រូបនេះ​ទេ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez)