អា​សេណ​ល​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ថូ​ម៉ាស ឡេ​ម៉ា

1045
ចែករម្លែក

​អា​សេណ​ល​ជិត​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ថូ​ម៉ាស ឡេ​ម៉ា (Thomas Lemar) តម្លៃ​៣០​លាន​ផោន​របស់​ក្លិប Monaco ខណៈពេល​លោក អា សេន វែង​ហ្គើ (Arsene Wenger) ត្រៀម​បង្កើន​ជម្រើស​ប្រយុទ្ធ​របស់លោក​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្លិប​អា​សេណ​ល​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ Sead Kolasinac រួចហើយ​។ នៅពេលនេះ ពួកគេ​កំពុង​បង្កើន​ទំនុកចិត្ត​ដើម្បី​ផ្ទេរ​កីឡា​ករទី​២​។​
​ ​
​ឡេ​ម៉ា មានតម្លៃ​៣០​លាន​ផោន ហើយ​ការចរចា​បានចាប់ផ្តើម​ដោយ​រលូន​រវាង​ក្លឹប​បារាំង Monaco និង​ក្លឹប​អា​សេណ​ល​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ឡេ​ម៉ា នឹង​បន្ថែម​កម្លាំង​ទៅក្នុង​កម្លាំង​ប្រយុទ្ធ​បច្ចុប្បន្ន ដែល​ជួយ​ក្រុម​អា​សេណ​ល​បញ្ចប់​ចំណាត់ថ្នាក់​ទី​៥​។​
​ ​
​បើទោះបីជា​មិនបាន​ចូលរួម​លេង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ ឡេ​ម៉ា សប្បាយចិត្ត នឹងចូលរួម​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ដែលជា​អ្នក​កោតសរសើរ​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​។​
​ ​
​ឡេ​ម៉ា គឺជា​ផ្នែក​ដ៏​សំខាន់​របស់​ក្រុម Monaco កាលពី​រដូវ​កាល​មុន ខណៈ​ពួកគេ​លើក​ពាន​ក្របខណ្ឌ Ligue 1 ហើយ​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​ផងដែរ​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ថូ​ម៉ាស ឡេ​ម៉ា (Thomas Lemar)