អា​សេណ​ល​ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​សម្រាប់​កីឡាករ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត​

262

ក្លឹប​អា​សេណ​ល​ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​របស់ខ្លួន​ដោយ​ហ៊ាន​ចំណាយ​ប្រា​ក់ជាង​៥០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) របស់​ក្លឹប Lyon ។​
​ ​
​ប្រភព​ជាច្រើន​នៅ​បារាំង​និយាយថា កីឡាករ​វ័យ​២៦​ឆ្នាំ​ដែល​រកបាន​៣៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៥​លើក កាលពី​រដូវ​កាល​មុន​នោះ បាន​ប្រាប់​មិត្តភក្តិ​ថា កិច្ចព្រមព្រៀង​ដែលមាន​ទឹកប្រាក់​ជាង​៥០​លាន​ផោន នោះ​ជិត​សម្រេច​ហើយ​។​
​ ​
​លោក Jean Michel Aulas ជា​ប្រធាន​ក្លឹប Lyon បាន​អះអាង​កាលពីដើម​សប្តាហ៍​នេះ​ថា ឡា​កា​ហ្សិត ដែល​បាន​ចំណាយពេល​ពេញ​មួយ​អាជីព​ជាមួយ​ក្លឹប​នេះ មិន​ទំនងជា​ផ្ទេរចេញ​ទេ ប៉ុន្តែ​ក្លឹប​អា​សេណ​ល ក៏​មិនបាន​បោះបង់​ការតាមប្រមាញ់​ដែរ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) អះអាងថា ខ្លួន​មិនដឹងថា ខ្លួន​នឹង​នៅ​ជាមួយ​អា​សេណ​បន្តទៀត​ឬ​ត្រូវ​ចាកចេញ​នៅ​រដូវក្តៅ​នេះ​ទេ ប៉ុន្តែ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី រូបនេះ បាន​បដិសេធ​មិន​ធ្វើការ​សម្រេច​ចិត្តជា​សាធារណៈ​ទេ​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹង កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត ហើយ​មិនទាន់​ប្តេជ្ញា​បន្ត​អនាគត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នៅឡើយ​ទេ ចំពេល​មានការ​ចាប់អារម្មណ៍​ពី​ក្លឹប​ធុំៗ​ដូចជា​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង PSG ជាដើម​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette)