អា​សេណ​ល​នឹង​បង្ខំចិត្ត​លក់ អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន នៅ​សប្តាហ៍​ក្រោយ​

869
ចែករម្លែក

អា​សេណ​ល​នឹង​បង្ខំចិត្ត​លក់ អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain) មុន​បញ្ចប់​រដូវ​កាល​ទិញដូរ​កីឡាករ​។​
​ ​
​លោក អា​សេន វែង​ហ្គើ (Arsene Wenger) បានដាក់​កិច្ចសន្យា​ថ្មី​ជាមួយ​ប្រាក់​ឈ្នួល​១៨០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​ដល់​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​រូបនេះ ។​ប៉ុន្តែ អុក​ស្លេ​ដ​ឆេ​ម​បឺ​ឡេ ទំនងជា​បដិសេធ​។​
​ ​
​ដូច្នេះ អា​សេណ​ល​បង្ខំចិត្ត​លក់​កីឡាករ​រូបនេះ ជាជាង​ទុក​ឲ្យ​ចាកចេញ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​ដោយ​ឥត ទទួលបាន​ប្រាក់​មួយ​សេន​នោះ​។​
​ ​
​ក្លិប​ឆេ​ល​ស៊ី​នាំមុខគេ​ក្នុងការ​ប្រកួតប្រជែង​នេះ ហើយ​ស្ថិតក្នុង​ជំហរ​រឹងមាំ​មួយ​ក្នុង​ការសម្រេច​កិច្ចព្រមព្រៀង ផ្ទេរ​កីឡាករ​រូបនេះ​។ ឆេ​ល​ស៊ី​ត្រៀម​ដាក់សំណើ​៣៥​លាន​ផោន ដើម្បី​ផ្ទេរ ឆេ​ម​បឺ​ឡេ​ន​មុន​រដូវ​កាល​ទិញដូរ កីឡាករ​បិទទ្វារ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​ម៉ោង​១១​យប់​។​
​ ​
​លី​វើ​ភូ​ល​នៅ​បន្ត​ចាប់អារម្មណ៍​នឹង ឆេ​ម​បឺ​ឡេ​ន បន្ទាប់ពី​មានឱកាស​លេង នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ទំនងជា​ចូលមក​ប្រកួតប្រជែង​ជាមួយ​ក្លឹប ឆេ​ល​ស៊ី​ដែរ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អុក​ស្លេ​ដ​ឆេ​ម​បឺ​ឡេ​ន កន្លងមក​បានបញ្ជាក់​យ៉ាងច្បាស់​ថា ខ្លួន​នឹងមិន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ទេ ហើយ​ថា​វា​មិនមែន​ដោយសារ បញ្ហា​ប្រាក់​ទេ ប៉ុន្តែ​ចង់​អភិវឌ្ឍ​អាជីព​របស់ខ្លួន​ជាពិសេស​ចង់បង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើសជាតិ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain)