អា​សេណ​ល​មាន​ទំនុកចិត្ត​លើ​ការផ្ទេរ​កីឡាករ ថូ​ម៉ាស ឡា​ម៉ា​

243

លោក អា​សេន វែង​ហ្គើ (Arsene Wenger) មាន​ទំនុក​ចិត្តខ្លាំង​ក្នុងការ​ផ្ទេរ​គោលដៅ​លេខ​១ ថូ​ម៉ាស ឡេ​ម៉ា (Thomas Lemar) ។​
​ ​
​បើទោះបីជា​សំណើ​ពីរលើក​កន្លងមក​ត្រូវបាន​ច្រានចោល​ក៏ដោយ ក៏​អា​សេណ​ល​នៅតែ​តាម ប្រមាញ់​ខ្សែបម្រើ​ស្លាប​របស់​ក្លឹប Monaco នេះ​។
​ ​
​ក្លឹប​Monaco ស្ទាក់ស្ទើរ​មិន​ចង់​លក់ ហើយ​បាន​បដិសេធ​សំណើ​លើក​ទី​២​ដែលមាន​ទឹកប្រាក់​៤០ លាន​ផោន ប៉ុន្តែ ឡេ​ម៉ា ពិតជា​ចង់​ផ្ទេរ​ទៅលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​អា​សេណ​ល​បាន​ត្រៀម​ផ្តល់​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ដែលមាន​ប្រាក់ ឈ្នួល ១០០.០០០​ផោន​ក្នុង មួយ​សប្តាហ៍​ដល់ ឡេ​ម៉ា ហើយ​ពួកគេ​ប្រហែលជា ដាក់សំណើ​ជាថ្មី​ដែលមាន​តម្លៃ​៤៥​លាន​ផោន​។​
​ ​
​តំណាង​របស់ ឡេ​ម៉ា បាន​ចរចា​ជាមួយ​ក្លឹប​Monaco ហើយ​អា​សេណ​ល​សង្ឃឹមថា​ពួកគេ​អាច សម្រេច​កិច្ចព្រមព្រៀង​នេះ​។​
​ ​
​អា​សេណ​ល​បាន​បំបែក​ឯកទគ្គកម្ម​ផ្ទេរ​នៅ​រដូវក្តៅ​នេះ ដោយ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ពី​ក្លឹប Lyon ក្នុង​កិច្ចព្រមព្រៀង​៥២​លាន​ផោន​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អា​សេណ​ល​នឹង ដាក់សំណើ​ម្តងទៀត​ដើម្បី​ផ្ទេរ ឡេ​ម៉ា ហើយ​ក្លឹប Monaco អះអាងថា កីឡាករ​រូបនេះ​គឺជា កីឡាករ​វ័យក្មេង​ដែល​ពោរពេញ​ដោយ​ទេព​កោ ល​ស្យ​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ថូ​ម៉ាស ឡេ​ម៉ា (Thomas Lemar)