អា​សេណ​ល កំពុង​ចរចា​ដើម្បី​ផ្ទេរ​ខ្សែបម្រើ មី​ឆែ​ល សៀ​រី ក្នុងតម្លៃ​៤០​លាន​ផោន​

550

​ក្លិប​អា​សេណ​ល​(Arsenal) កំពុង​ចរចា​ជាមួយ​កីឡាករ ហ្ស​ង់ មី​ឆែ​ល សៀ​រី (Jean Michael Seri) ប៉ុន្តែ​ក្លិប​ឆេ​ល​ស៊ី​ស្ថិតក្នុង​ជំហរ​រឹងមាំ ដើម្បី​ផ្ទេរ​ខ្សែបម្រើ​របស់​ក្លិប​ណាយ​( Nice) ។​
​ ​
​កីឡាករ​សញ្ជាតិ​កូត​ឌី​វ័រ​រូបនេះ​ពេញចិត្ត​នឹង​រដូវ​កាល​ដ៏​ជោគជ័យ​ហើយ​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​កីឡាករ​រូបនេះ​មានតម្លៃ​ផ្ទេរ​៤០​លាន​ផោន​។
​ ​
​ក្លិប​កាំភ្លើង​ធំ​ចាប់អារម្មណ៍​នឹង សៀវ​រី កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) កំពុង​នាំមុខគេ ដើម្បី​ទទួលបាន​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​។​
​ ​
​ក្លិប​បា​សេ​ឡូ​ណា​( Barcelona )​ក៏​ព្យាយាម​អូសទាញ សៀ​រី មកកាន់​ពហុ​កីឡដ្ឋាន Nou Camp កាលពី​រដូវ​កាល​មុន ប៉ុន្តែ​មិនអាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​ណាមួយ​ទេ​។​
​ ​
​សៀ​រី បាន​ក្លាយជា​កម្លាំង​ស្នូល​របស់​ក្រុម Nice នៅ​រដូវ​កាល​នេះ​ដោយបាន​បង្ហាញមុខ​៣០ លើក នៅ​ក្របខណ្ឌ Ligue 1 ហើយ​រកបាន​២​គ្រាប់ ប៉ុន្តែ​កីឡាករ​រូបនេះ​មាន​តួនាទី​សំខាន់ ជា​ខ្សែបម្រើ​ការពារ​។​
​ ​
​នៅមាន​ភាពមិនច្បាស់លាស់​ជុំវិញ​តួនាទី​អ្នកចាត់ការ​ទាំង​នៅ​ក្លឹប​ឆេ​ល​ស៊ី​និង Arsenal ដែល​អាចមាន​ចំណែក​នៅក្នុង​ការចរចា​នេះ​។​
​ ​
​អនាគត​របស់លោក កុន​តេ ស្ថិតក្នុង​ភាពមិនច្បាស់លាស់​បន្ទាប់​ពី​បរាជ័យ​ក្នុងការ​ការពារ តំណែង​ជើងឯក ប៉ុន្តែ​ឆេ​ល​ស៊ី​នៅមាន​ឱកាស​បញ្ចប់​យុទ្ធនាការ​ដោយមាន​ពាន​មួយ​នឹង​គេ​ដែរ ខណៈ​ពួកគេ​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​វគ្គ FA Cup នៅ​ថ្ងៃ​សៅរ៍​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្ស​ង់ មី​ឆែ​ល សៀ​រី (Jean Michael Seri)