អា​សេណ​ល គ្រោង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ យ៉ា​ស៊ីន អាដ​លី ពី​ក្លិប​ភី​អេស​ជី

803
ចែករម្លែក

​ក្លិប អា​សេណ​ល​(Arsenal )​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ យ៉ា​ស៊ីន អាដ​លី (Yacine Adli) ពី​ក្លប​យក្ស​បារាំង ភី​អេស​ជី​(Paris Saint-Germain) ។
​កីឡាករ​ជម្រើស​យុវជន​សញ្ជាតិ​បារាំង​រូបនេះ​បាន​បដិសេធ​កិច្ចសន្យា​ថ្មី​របស់​ក្លិប PSG ដើម្បី​ចូលរួម​ជាមួយ​ក្រុម Arsenal ។​
​ ​
​លោក Unai Emery គ្រោង​ផ្តល់​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​ដល់​កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ ជាមួយ​ជម្រើស​បន្ត​ពីរ​ឆ្នាំ​បន្ថែមទៀត​។ អាដ​លី បាន​បង្ហាញមុខ​សម្រាប់​ក្រុម​ជម្រើស​យុវជន ក្រោម​អាយុ​១៦-១៧​ឆ្នាំ​និង​កម្រិត​១៨​ឆ្នាំ​របស់​ក្លឹប PSG និង​រកបាន​១៣​គ្រាប់​។​
​ ​
​គេ​ជឿថា គម្រោង​របស់លោក Unai Emery គឺ​អូសទាញ អាដ​លី ស្របពេល​គ្រូបង្វឹក​សញ្ជាតិ អេ​ស្ប៉ា​ញ​រូបនេះ​តាមដាន​កីឡាករ​វ័យក្មេង​ប្រកបដោយ​ទេពកោសល្យ​រូបនេះ​យ៉ាង​យកចិត្តទុកដាក់ អំឡុងពេល អាដ​លី លេង​នៅ​ក្លឹប PSG ។ តាម​ដឹងថា ក្លឹប PSG ផ្តល់​កិច្ចសន្យា​ដែលមាន​ប្រាក់ ច្រើនសន្ធឹក​សន្ធាប់​ដល់​កីឡាករ​រូបនេះ ប៉ុន្តែ អាដ​លី មិន​ទុក​ចិត្តនឹង​គម្រោង​របស់​ក្លឹប​នេះ​ទេ​។​
​ ​
​គេ​ជឿថា ការពិបាក​នឹង​ច្រៀ​ត​ចូលក្នុង​ក្រុម​ជម្រើស​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) មាន​ចំណែក​ក្នុងការ​សម្រេចចិត្ត​រប​ស់ អាដ​លី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ យ៉ា​ស៊ីន អាដ​លី (Yacine Adli)