អា​សេណ​ល តែងតាំង​លោក អូ​ណៃ អេ​មេ​រី ជា​អ្នកចាត់ការ​ថ្មី ខណៈ​បោះបង់ចោល​លោក មី​គែល អា​តេ​តា នៅ​នាទីចុងក្រោយ​

966
ចែករម្លែក

​លោក​អូ​ណៃ អេ​មេ​រី Unai Emery នឹងត្រូវ​ប្រកាស​ផ្លូវការ​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប អា​សេណ​ល​(Arsenal )​បន្ទាប់ពី​ការចរចា​ពេញ​មួយថ្ងៃ​នៅ​ទីក្រុង​ឡុង​ដ៍​បានបញ្ចប់ ដោយ​លោក Emery យល់ព្រម​ជំនួស​តួនាទី​របស់លោក អា​សេន វែង​ហ្គើ (Arsene Wenger) ។​
​ ​
​កាសែត Sportsmail បាន​បង្ហើប​ប្រាប់​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក Emery វ័យ​៤៦ បាន​ក្លាយជា​គូប្រជែង​ថ្មី​បំផុត​របស់លោក មី​គែល អា​តេ​តា (Mikel Arteta) សម្រាប់​តំណែង​នេះ​។​
​ ​
​កិច្ចសន្យា​សម្រាប់​អតីត​គ្រូបង្វឹក​ក្លិប Sevilla ក្លិប Paris Saint-Germain និង ក្លិប Spartak Moscow រូបនេះ​ត្រូវបាន​សម្រេច​ជា​ផ្លូវការ​ហើយ​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​នាយក​ប្រតិបត្តិ អ៊ី​វ៉ាន ហ្គា​ហ្ស៊ី​ឌី​ស (Ivan Gazidis) ។​
​ ​
​គេ​ជឿថា លោក Emery បាន​យល់ព្រម​ធ្វើការ​ងារ​ជាមួយ​ថវិកា​ដ៏​ស្តួចស្តើង និង​ការត្រួត ពិនិត្យ ដ៏​តឹងរ៉ឹង​ពី​ក្រុមប្រឹក្សានាយក​។ ប៉ុន្តែ​ការសន្យា​របស់លោក​ដែល​ចង់​ប្រែក្លាយ ទម្រង់​លេង​របស់​ក្រុម​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​។​
​ ​
​លោក Emery បាន​ចាក​ចេញពី​តួនាទី​របស់លោក​នៅ​ក្លឹប Paris-Saint Germain នៅ​ដំណាច់​រដូវ​កាល​នេះ បើទោះបីជា​លោក​លើក​ពាន​៥​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក៏ដោយ ហើយ​លោក ថូ​ម៉ាស ធូ​ឆេ​ល (Thomas Tuchel) បាន​ចូលកាន់​តំណែង​ជំនួស​លោក នៅ​ក្លឹប​បារាំង​នេះ​វិញ​។​
​ ​
​ព័ត៌មាន​ស្តីពី​ការតែងតាំង​លោក Emery បានធ្វើ​ឲ្យ​កីឡាករ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់ ថ្ងៃ​ច័ន្ទ ដែល​ដំបូង​ឡើយ​រំពឹងថា លោក អា​តេ​តា នឹង​ចូល​ដឹកនាំ​ជំនួស​នៅ​រដូវ​កាល​ក្រោយ​។​
​ ​
Arsenal ក៏​ពិចារណា​ចំពោះ ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Vieira) ក្លាយជា​អ្នកចាត់ការ ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក Unai Emery