អា​សេណ​ល និង ស្ពឺរ គ្រោង​ប្រជែង​គ្នា ដើម្បី​ផ្ទេរ​ខ្សែការពារ អេ​រិ​ក បៃ​លី បន្ទាប់ពី យូ​ណាយ​ធី​ត លែង​ត្រូវការ​

1062
ចែករម្លែក

​ខ្សែការពារ អេ​រិ​ក បៃ​លី (Eric Bailly) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​គឺជា​គោលដៅ សម្រាប់​ក្លិប ថូ​តិ​ន​ហេម​(Tottenham )​និង​ក្លិប អា​សេណ​ល​(Arsenal) ។​
​ ​
ខ្សែការពារ​កណ្តាល​សញ្ជាតិ​កូត​ឌី​វ័រ​រូបនេះ​ទំនងជា​លែង​ក្លាយជា​កីឡាករ​សំណ​ប់​ចិត្ត​របស់​យូ​ណាយ​ធី​ត​ទៀតហើយ ហើយ​ត្រូវបាន​ប្តូរ​ចេញ​បន្ទាប់ពី​ចាប់ផ្តើមបាន​១៨​នាទី អំឡុងពេល ប្រកួត​ឈ្នះ​ក្រុម Newcastle កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​
​ ​
​គ្រូបង្វឹក​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​បន្ត​ត្អូញត្អែរ​ដោយសារតែ​កង្វះ​ការ នាំយក​កីឡាករ​ថ្មី ដើម្បី​ជំនួស​តំណែង​របស់ បៃ​លី អំឡុង​រដូវក្តៅ​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ អាច​នឹង​ចាកចេញ ប្រសិនបើ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ ហ្គា​ល់​រូបនេះ​នៅតែ​មិន​ផ្តល់ឱកាស ឲ្យ​ខ្លួន​។​
​ ​
​អាចមាន​ក្លិប​ពីរ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​រង់ចាំ​ទទួលយក​កីឡាករ​រូបនេះ​។ ក្លិប Spurs និង​ក្លិប Arsenal នឹងត្រូវ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​បាន​ខ្សែការពារ​រូបនេះ​។

​ទោះបីជា​យ៉ាងណា យូ​ណាយ​ធី​ត​នឹង​ព្យាយាម​ទាមទារ​តម្លៃ​៣០​លាន​ផោន​ដែល​ខ្លួន​បាន ចំណាយ​ទៅ​ក្លឹប Villarreal ដើម្បី​នាំយក បៃ​លី កាលពី​ឆ្នាំ​២០១៦៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អេ​រិ​ក បៃ​លី (Eric Bailly)