អា​សេណ​ល មិនទាន់​ទាក់ទង ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅឡើយ​ទេ​ជុំវិញ​ការនាំយក មី​គែល អា​តេ​តា​

826
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ត្រៀម​អនុញ្ញាត​ឲ្យ​បេក្ខភាព​គ្រូ​បង្គោល​ទី​១​លោក មី​គែល អា​តេ​តា (Mikel Arteta) អាច​ទៅ​ចូលរួម​ការងារ​នៅ​ពហុកីឡាដ្ឋាន Emirates ប៉ុន្តែ​រហូតមកទល់ ពេលនេះ​ពួកគេ​មិនទាន់​បានទទួល​ព័ត៌មាន​ណាមួយ​ពី​ក្លឹប អា​សេណ​ល នៅឡើយ​ទេ​។​
​ ​
​ក្លឹប អា​សេណ​ល មិនទាន់​ទាក់ទង​មក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ដើម្បី​នាំយក​បេក្ខភាព​គ្រូ បង្គោល​ទី​១​លោក អា​តេ​តា នៅឡើយ​ទេ​។
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​បេក្ខភាព​ម្នាក់​ដែល​ក្លឹប អា​សេណ​ល ចង់​បានមក​ស្នង​តំណែង​លោក អា​សេន វែង​ហ្គើ (Arsene Wenger) បន្ទាប់ពី​បាន​ចំណាយ ពេល​ពី​រដូវ​កាល​ចុងក្រោយ​ជាមួយ​ក្រុមការងារ​បង្វឹក​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ។​
​ ​
​ប៉ុន្តែ​ថ្នាក់ដឹកនាំ​ស៊ី​ធី​នៅ​រង់ចាំ​ទទួលដំណឹង​ពី អា​តេ​តា និង​ក្លឹប អា​សេណ​ល​អំពី​ផែនការ របស់​ពួកគេ​។​
​ ​
​ស៊ី​ធី​មិន​ចង់​បាត់បង់ អា​តេ​តា ទៅ​ក្លឹប​ដែល​លោក​ធ្លាប់​លេង អំឡុងពេល​អាជីព​រយៈពេល​៥​ឆ្នាំ ដែល​បានចាប់ផ្តើម​ជាមួយ​លោក ហ្គា​ឌី​អូ​ឡា នៅ​ក្លឹប Barcelona ហើយ​លោក អា​តេ​តា ធ្លាប់​ចំណាយពេល​ជាមួយ​ក្លឹប Rangers Real Sociedad និង Everton ផងដែរ​។​
​ ​
​អា​តេ​តា គឺជា​បេក្ខភាព​ដ៏​មាន​ប្រជាប្រិយភាព ដែល​បាន​ជួយ​ដល់​ក្រុមការងារ​របស់លោក ហ្គា​ឌី​អូ​ឡា អំឡុងពេល​លោក​នៅ​អង់គ្លេស​។​
​ ​
​ការងារ​របស់លោក​បាន​ជួយ​កែលម្អ​សមត្ថភាព​របស់​ខ្សែបម្រើ​ស្លាប រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) និង ឡឺ​រ៉​យ សេន (Leroy Sane) ឲ្យ​ក្លាយទៅជា​កីឡាករ​ឆ្នើម ក្នុង​ក្រុម​ស៊ី​ធី​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា បានបញ្ជាក់​ច្បាស់​ហើយ​ថា លោក​នឹងមិន​រារាំង​ផ្លូវ​ទេ ប្រសិនបើ អា​តេ​តា សម្រេចចិត្ត​ទទួលយក​ការងារ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​គ្រូបង្វឹក មី​គែល អា​តេ​តា (Mikel Arteta)