អា​សេណ​ល សន្យាថា ផ្តល់​តួនាទី​បង្វឹក​ដល់ ភី​ធើ ឆេ​ក ពេល​ចូល​និវត្ត ប៉ុន្តែ ឆេ​ក អាច​នឹង​ជ្រើស​រើសយក​ក្លិប​ឆេ​ល​ស៊ី​

384
ចែករម្លែក

​ក្លិប អា​សេណ​ល​(Arsenal) បានផ្តល់​ឱកាស​ឲ្យ​កីឡាករ ភី​ធើ ឆេ​ក (Petr Cech) បន្ត​នៅ​ជាមួយ​ក្លឹប​នេះ​ទៀត ដើម្បី​ធ្វើជា​គ្រូបង្វឹក​នៅពេល​កីឡាករ​រូបនេះ​ចូល​និវត្ត នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ នឹង​ចូល​និវត្ត​នៅ​ខែឧសភា​ដោយ​បញ្ចប់​អាជីព​រយៈពេល​២០ ឆ្នាំ​របស់ខ្លួន​។ ក្លិប Arsenal បានផ្តល់​តួនាទី​ជា​គ្រូបង្វឹក​ដល់ ឆេ​ក ខណៈ​ក្លឹប​នេះ​ចាប់ អារម្មណ៍​នឹង​បទពិសោធ​យូរអង្វែង​របស់​កីឡាករ​រូបនេះ​។​
​ ​
​ភី​ធើ ឆេ​ក មិនទាន់​សម្រេចចិត្ត​នៅឡើយ​ថា ចង់​ធ្វើ​អ្វី​នោះទេ បន្ទាប់ពី​ចូល​និវត្ត​ពី​បាល់ ទាត់​នោះ ប៉ុន្តែ Arsenal បារម្ភ​ថា កីឡាករ​រូបនេះ​នឹង​សម្រេច​វិលត្រឡប់​ទៅ​ចូលរួម ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​វិញ​។ ក្លឹប​ឆេ​ល​ស៊ី​អន្ទះសា​ចង់បាន ឆេ​ក ត្រឡប់​ទៅវិញ ដើម្បី​ជួយ​ការងារ​បង្វឹក​។​
​ ​
ឱកាស​បង្ហាញមុខ​រប​ស់ ឆេ​ក ជាមួយ Arsenal មាន​កម្រិត​នៅ​រដូវ​កាល​នេះ ស្របពេល កីឡាករ បឺ​ន ឡេ​ណូ (Bernd Leno) ក្លាយជា​ជម្រើស​ទី​១​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ។​
​ ​
ឆេ​ក នៅតែ​ជា​ជម្រើស​ទី​១​នៅ​ក្របខណ្ឌ Europa League ហើយ​បាន​បង្ហាញមុខ​១៧ លើក​នៅ​គ្រប់ការ​ប្រកួត​រហូតមក​ទល់​ពេលនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​