អា​សេន វែង​ហ្គើ ត្រៀម​ទទួលយក​លទ្ធផល​មិនល្អ ប៉ុន្តែ គ្មាន​បំណង​ចាក​ចេញពី អា​សេណ​ល​

1002
ចែករម្លែក

​អា​សេន វែង​ហ្គើ (Arsene Wenger) បាន​សារភាពថា លោក​នឹងត្រូវ​ទទួលលទ្ធផល​អាក្រក់ ប្រសិនបើ​លទ្ធផល​របស់​អា​សេណ​ល មិនល្អ​គ្រប់គ្រាន់​។
​ ​
​ប៉ុន្តែ​គ្រូបង្វឹក​ក្រុម អា​សេណ​ល រូបនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ចង់​ធ្វើ​ឲ្យ​ប្រាកដ ជាមួយនឹង​អាជីព​រយៈពេល​២២​ឆ្នាំ​របស់លោក​ហើយ​គ្មាន​បំណង​លាលែង​នៅ​រដូវក្តៅ​នេះ​ទេ​។​
​ ​
​លោក ថូ​ម៉ាស ទូ​ឆេ​ល (Thomas Tuchel) ត្រូវបាន​ភ្ជាប់​ទៅនឹង​ការងារ​នេះ ប៉ុន្តែ​កាសែត Mirror Sport ជឿថា មិនទាន់មាន​ការទាក់ទង​ផ្លូវការ​ជាមួយនឹង​អតីត​គ្រូបង្វឹក​ក្រុម Dortmund រូបនេះ​ទេ​។
​ ​
​ក្លឹប អា​សេណ​ល នឹង​ពិនិត្យមើល​តួនាទី​របស់លោក វែង​ហ្គើ នៅ​ដំណាច់​រដូវ​កាល​នេះ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់លាស់ ហើយ​ថែមទាំង​បាន​អះអាង ថា លោក​បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ការរើសអើង​លើ​អាយុ​។​

​លោក វែង​ហ្គើ បាន​និយាយថា “​យើង​ត្រូវ​ពិនិត្យមើល​ការងារ​ល្អ​សម្រាប់​ក្លឹប​របស់​អ្នក​ហើយ​កុំ គិតដល់​រឿង​ផ្សេង​។ កាលណា​អ្នក​កាន់តែ​ចាស់ អ្នក​កាន់តែ​ប្រឈម​នឹង​ការរើសអើង​។ ខ្ញុំ​ទទួលស្គាល់ ប្រសិនបើ​លទ្ធផល​មិនល្អ​គ្រប់គ្រាន់​នោះ​យើង​ត្រូវ​ទទួលយក​លទ្ធផល អាក្រក់​នេះ​”​។​
​ ​
​លោក វែង​ហ្គើ ក៏​ច្រាន​ចោលការ​លើកឡើងថា លោក​ចង់​ចាកចេញ ក្រោយពេល​លើក​ពាន Europa League នៅ​រដូវក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​គ្រូបង្វឹក អា​សេន វែង​ហ្គើ (Arsene Wenger)