អា​ស្លី ខូ​ល នឹង​ទទួលបាន​ការងារ​ក្នុង​ក្រុមការងារ​បង្វឹក បន្ទាប់ពី​ប្រកាស​ចូល​និវត្ត​

144
ចែករម្លែក

គេ​រំពឹងថា អា​ស្លី ខូ​ល (Ashley Cole) នឹង​ទទួលបាន​ឱកាស​ឲ្យ​ត្រឡប់​មកកាន់​ទឹកដី Stamford Bridge វិញ បន្ទាប់ពី​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​បានប្រកាស​ចូល​និ​វិត្ត ពី​វិស័យ​បាល់ទាត់​។​
​ ​
​ខូ​ល បានបញ្ជាក់​ពី​ការចូល​និវត្ត​ពី​វិស័យ​បាល់ទាត់ បន្ទាប់ពី​ចំណាយពេល​ពេញ​មួយ អាជីព​និង​លើក​ពាន​១៣​គ្រឿង​។ ស្របពេល​ជាមួយគ្នា​នោះដែរ ក្លឹប​ឆេ​ល​ស៊ី​បាន ពិភាក្សា​ពី​លទ្ធភាព​នៃ​ការវិលត្រឡប់​មកវិញ​នៃ​អតីត​កីឡាករ​ដែល​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភពលោក​រូបនេះ​។​
​ ​
ឆេ​ល​ស៊ី​មិនបាន​លាក់បាំង​ពី​ផែនការ​របស់ខ្លួន​ក្នុងការ​នាំយក​អតីត​កីឡាករ​រូបនេះ ដែល​បាន​ចូលរួម​កែប្រែ​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ឆេ​ល​ស៊ី ក្នុង​សម័យកាល​គ្រប់គ្រង ដោយ​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovic) ។​
​ ​
ឡាំ​ផាត និង ភី​ធើ ឆេ​ក ដែល​ធ្លាប់​លើក​ពាន​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី និង​ត្រូវ បានតែងតាំង​ជា​ទីប្រឹក្សាបច្ចេកទេស​បាន​ត្រឡប់មក​ជូ​យ​ក្លឹប​ឆេ​ល​ស៊ី​វិញ​កាលពី​រដូវក្តៅ​។​
​ ​
តាម​ព័ត៌មាន​ថា ក្លឹប​ឆេ​ល​ស៊ី​ក៏​បើកទ្វារ​ចាំ​ទទួល​អតីត​ខ្សែប្រយុទ្ធ ឌី​ឌី​យេ ដ្រុ​ក​បា (Didier Drogba) ផងដែរ ស្របពេល ក្លូ​ដេ ម៉ា​កេ​ឡេ​ឡេ និង ប៉ាវ​ឡូ ហ្វឺ​រ៉េ​រ៉ា ក៏​ជា​ផ្នែក​នៃ​ក្រុម ការងារ​បង្វឹក​ផងដែរ​។​
​ ​
ខូ​ល ដែល​ធ្លាប់​បង្ហាញមុខ​៦៩៤​លើក អំឡុង​អាជីព​២១​ឆ្នាំ​បាន​បំពេញ​តួនាទី​ជា​ទូត តំណាង​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​រួចមកហើយ​អំឡុង​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​នៅ​តំបន់​អាស៊ី ខាងកើត​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

#