អា​ស្លី ខូ​ល សម្លឹង​រក​ឱកាស​វិលត្រឡប់​មកកាន់​វិស័យ​បាល់ទាត់​អង់គ្លេស​

840
ចែករម្លែក

​កីឡាករ អា​ស្លី ខូ​ល (Ashley Cole) ចាប់អារម្មណ៍​ចង់​វិលត្រឡប់​មកកាន់​វិស័យ​បាល់ ទាត់​អង់គ្លេស បន្ទាប់ពី​ចាប់​កិច្ចសន្យា​ជាមួយ​ក្លិប ឡា ហ្កា​ឡាក់​ស៊ី​(LA Galaxy) ។​

​កីឡាករ​អង់គ្លេស​វ័យ​៣៧​ឆ្នាំ​និង​ជា​អតីត​ខ្សែការពារ​ស្លាប​ឆ្វេង​របស់​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ បច្ចុប្បន្ន​រស់នៅ​តំបន់​ហូលីវូដ​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​៨​នាក់​ដែល​ជាប់កិច្ចសន្យា​ជាមួយ​ក្របខណ្ឌ MLS ។​

​គេ​ជឿថា មាន​ក្លឹប​ជាច្រើន​នៅ​ក្របខណ្ឌ Championship បានផ្តល់​សំណើ​ដល់​កីឡាករ រូបនេះ​តាំងពី​មុនពេល​ក្លិប Galaxy ប្រកាស​ពី​ការបញ្ចប់​កិច្ចសន្យា​របស់ខ្លួន​ទៅទៀត​។​
​ ​
​ខូ​ល ធ្លាប់​បង្ហាញមុខ​១០៧​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ចន្លោះ​ពី​ឆ្នាំ​២០០១ និង​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ ខូ​ល ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​៦​រូប​ដែល​បានបង្ហាញ​មុខ ឲ្យ​ក្រុម​ជម្រើសជាតិ​ច្រើនជាងគេ​។​

​ស្របពេល​កិច្ចសន្យា​ជាមួយ​ក្លឹប Galaxy ឈានដល់​ទីបញ្ចប់​នោះ ក្របខណ្ឌ MLS សម្រេច​មិន​ប្រើប្រាស់​ជម្រើស ក្នុង​ការបន្ត​កិច្ចសន្យា​ថ្មី​ជាមួយ ខូ​ល និង​កីឡាករ​៧ រូប​ផ្សេងទៀត​។​
​ ​
​ខូ​ល បាន​ចូលរួម​ជាមួយ​ក្លិប LA Galaxy កាលពី​ឆ្នាំ​២០១៦​។ អតីត​ខ្សែការពារ​ក្លឹប Arsenal រូបនេះ​ធ្លាប់​ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុម​កាលពី​ខែមីនា រយៈពេល​ពីរ​ខែ បន្ទាប់ពី​បន្ត​កិច្ច ព្រមព្រៀង​លេង​១​ឆ្នាំ​។ ខូ​ល រកបាន​៣​គ្រាប់​សម្រាប់​ការបង្ហាញ​មុខ​៨៦​លើក​ក្លឹប​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អា​ស្លី ខូ​ល (Ashley Cole)