អា​ស្លី យ៉ាំង នឹង​ជាប់​បំរាម​មិន​ឲ្យ​លេង​បី​ប្រកួត ដោយសារ​លេង​កាច​

92

​អា​ស្លី យ៉ាំង (Ashley Young) របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ជាប់​បំរាម​មិន​ឲ្យ​លេង​បី​ប្រកួត បន្ទាប់ពី​លេង​ឲ្យ​កែង​ដាក់​កីឡាករ ឌូ​សាន តា​ឌី​ក (Dusan Tadic) របស់​ក្លឹប Southampton អំឡុងពេល​ប្រកួត​ស្មើគ្នា​០-០ នៅ​ពហុ​កីឡាក​ដ្ឋា​ន Old Trafford ។​
​ ​
​យ៉ាំង ទទួលយក​ការចោទប្រកាន់​ពីបទ​ប្រើ​ហិង្សា​ពី​សហព័ន្ធ​បាល់ទាត់ ប៉ុន្តែ​បាន​តវ៉ា​នឹង​រយៈពេល មិន​ឲ្យ​ប្រកួត​។ ការតវ៉ា​មិនបាន​ទទួលជោគជ័យ​ទេ​។​
​ ​
​មានន័យថា ខ្សែការពារ​ស្លាប​រូបនេះ​នឹង​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Everton និង​ខកខាន​ការប្រកួត នៅ​យប់​ថ្ងៃ​សុក្រ​ក្របខណ្ឌ FA Cup និង​ការប្រកួត​ជាមួយ​ក្រុម Stoke City នៅ​ថ្ងៃទី​១៥​ខែមករា ផងដែរ​។​
​ ​
​នៅពេល​ប្រកួត​ពាក់កណ្តាល​តង់​ទី​២ យ៉ាំង ប៉ះទង្គិច​ជាមួយ​គូប្រកួត ហើយ​មាន​ជម្លោះ​ជាមួយ​កីឡាករ តា​ឌី​ក​។​
​ ​
​កីឡាករ​អង់គ្លេស​រូបនេះ​បាន​ប្រែក្លាយជា​ខ្សែការពារ​ស្លាប​ដោយ​ខ្លួនឯង​នៅ​រដូវ​កាល​នេះ ដែល​ធ្វើ​ឲ្យ កីឡាករ លូក ស (Luke Shaw) ត្រូវ​លេង​ជា​កីឡាករ​បម្រុង និង​បន្ត​មកលេង​នៅ​តំណែង ការពារ​ស្តាំ​ដោយសារតែ អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន សៀ (Antonio Valencia) មាន​របួស​។​
​ ​
​យ៉ាំង ធ្វើបាន​ល្អ​នៅ​តំណែង​ការពារ ហើយ​បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​លោក ម៉ូ​រី​ញ៉ូ ជឿជាក់​បំផុត​នៅ​រដូវ​កាល​នេះ​។​
​ ​
​ដោយ​យូ​ណាយ​ធី​ត​មាន​បញ្ហា​របួស​នៅ​តំបន់​ប្រយុទ្ធ រឿង​សំខាន់​ដែល​លោក ម៉ូ​រី​ញ៉ូ ត្រូវធ្វើ​គឺ​រុះរើ ក្រុម​ឡើងវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អា​ស្លី យ៉ាំង (Ashely Young)