អា​ហ្វ​ហ្គានី​ស្ថាននឹ​ង​ដោះលែង​អ្នកទោស​១០.០០០ នាក់​ដើម្បី​បន្ថយ​ការឆ្លង​រាលដាល​វីរុស​កូវី​ត​១៩

79
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មីនា​ថា​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននឹ​ង​ដោះលែង​អ្នកទោស​ចំនួន​១០.០០០ នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី កុមារ​និង​ អ្នក​មាន​ជំងឺ ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​វីរុស​កូវី​ត​១៩ ។​

​ចំណាត់ការ​នេះ​កើត​ឡើង​បន្ទាប់ពី​មាន​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណានេះ នៅក្នុង​តំបន់​ហើយ​ស្របពេល​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​រាប់ម៉ឺន​នាក់​វិល​​ត្រឡប់​មក​វិញ​ពី​ប្រទេស​អ៊ីរ៉ង់​ជា​ប្រទេស​ជិតខាង​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយ​សារ​ជំងឺ​រាតត្បាត​នេះ​។​

​ការដោះលែង​នេះ​មិន​រាប់​បញ្ចូល​អ្នក​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​ប្រឆាំង​សន្តិសុខ​ជាតិ​និង​អន្តរជាតិ​ទេនោះ​។​

​ក្រុមមន្ត្រី​ពន្ធនាគា បាន​និយាយថា​អ្នកទោស​រវាង​ពី ៩.០០០ ទៅ ១០.០០០ នាក់ នឹង​ត្រូវ​ដោះលែង​ក្នុង​រយៈពេល ១០ ថ្ងៃ​ខាងមុខនេះ​។​

​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​ការពារ​ប្រជាជន​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ចង្អៀត​ណែន​និង​គុក​ដែលមាន​​ការ​ព័ទ្ធជុំវិញ ដោយ​ធ្វើ​ការដោះលែង​អ្នក​ជាប់​ឃុំ​ដែល​ងាយ​រងគ្រោះ និង​បាន​និយាយថា ” ហានិភ័យ​នៃ​ការឆ្លង​វីរុស​កូវី​ត​១៩​កំពុង​ឆ្លង​រាលដាល​តាមរយៈ​ស្ថាប័ន​​បែបនេះ​” ៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុម​មន្ត្រី​សុខាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន ប្រមូល​ជួបជុំគ្នា​នៅ​មុន​ពេល​ចាប់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​វីរុស​កូវី​ត​១៩ នៅ​ទីក្រុង​កា​ប៊ុល កាលពី​ថ្ងៃទី​១៨​ខែ​មីនា​