អា​ហ្វ​ហ្គា​នី​ស្ថាន​សុំ​បន្ត​បទ​ឈប់​បាញ់​ក្រោយ​ការវាយប្រហារ​អត្តឃាត​សម្លាប់​មនុស្ស​៣៦​នាក់​

824
ចែករម្លែក

បទឈប់បាញ់មួយរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានជាមួយក្រុមបះបោរតាលីបង់ ត្រូវបានរដ្ឋាភិបាលសុំបន្តកាលពីថ្ងៃសៅរ៍ទោះជាមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលបានសម្លាប់មនុស្ស៣៦នាក់ដែលរំខានដល់បុណ្យEid។

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកអាសរ៉ាហ្វ ហ្កានី បានធ្វើការប្រកាសតាមទូរទស្សន៍ ដែលក្នុងនោះលោកក៏បានស្នើសុំក្រុមតាលីបង់បន្តបទឈប់បាញ់៣ថ្ងៃដែលត្រូវចប់នៅយប់ថ្ងៃអាទិត្យ តែក្រុមនេះមិនបានឆ្លើយតបទេ។

ទោះជាយ៉ាងណាលោកហ្កានីបាននិយាយថា”ខ្ញុំបញ្ជាទៅកងកម្លាំងអោយរក្សាស្ថានភាពការពារខ្លួន”។

នៅមិនទាន់មានការអះអាងទទួលខុសត្រូវពីក្រុមណាមួយនៅឡើយចំពោះការវាយប្រហារអត្តឃាតកាលពីថ្ងៃសៅរ៍នៅខេត្តណាន់ហ្គាហាដែលបានបង្កអោយរបួសមនុស្ស៥៤នាក់ផងដែរ តែប្រភពសន្តិសុខអាហ្វហ្គានីស្ថានបាននិយាយថា គេបន្ទោសលើក្រុមរដ្ឋអ៊ីស្លាមដែលមិនជាផ្នែកនៃការព្រមព្រៀងផ្អាកការប្រយុទ្ធគ្នានេះ។

មន្រ្តីអាហ្វហ្គានីស្ថានបាននិយាយថា” ជនវាយប្រហារដោយអត្តឃាតបានចុចបំផ្ទុះគ្រាប់នៅក្នុងចំណោមប្រជាជន កងកម្លាំងសន្តិសុខនិងពួកតាលីបង់ដែលរួមគ្នាអបអរបទឈប់បាញ់៕ដោយ៖វាសនា

ការវាយប្រហារ កាលពី ថ្ងៃ សៅរ៍ នៅក្នុង ខេត្ត ណាន់ ហ្គា ហា សម្លាប់ មនុស្ស ជាង ៣០ នាក់