អា​ឡិ​ក​ស៊ី​ស សាន​ឆេស គ្មាន​គម្រោង​ត្រឡប់មក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​វិញ​ទេ​

83
ចែករម្លែក

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) បាន​សម្រេចចិត្តថា ខ្លួន​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​អចិន្ត្រៃយ៍​ទៅ​ក្លិប​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) ហើយ​មិន​ចង់​វិល​ត្រឡប់មក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​វិញ​ទេ​។​

​សាន​ឆេស ទើបនឹង​បាន​ចូលរួម​ជាមួយ​ក្លិប Inter Milan នាពេល​ថ្មីៗ​នេះ ក្នុង​កិច្ចសន្យា​លេង​ខ្ចី​ជើង បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ​នៅ​ពហុ​កីឡដ្ឋាន Old Trafford អស់​រយៈពេល​១៨​ខែ បើទោះបីជា​គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) និយាយថា កីឡាករ​រូបនេះ​នៅមាន​អនាគត​ជាមួយ​ក្លិប​នេះ​ក៏ដោយ​។​

កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា បន្ទាប់ពី​ព្រមព្រៀង​ចូលរួម​ជាមួយ​យូ​​ណាយ ​ធី​ត​កាលពី​ឆ្នាំ​២០១៨ ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ថា កីឡាករ​រប​នេះ​ចង់​បន្ត​នៅ​ជាមួយ​ក្លិប Inter Milan ហួស​រដូវ​កាល​នេះ​។​

​ទោះបីជា​យ៉ាងណា ការសម្រេចចិត្ត​បែបនេះ​ប្រហែលជា​ផុតពី​ដៃ​របស់ សាន​ឆេស ដោយសារ​កិច្ចសន្យាខ្ចី​ជើង​របស់​ក្លិប អ៊ី​ន​ធ័​រ មិន​រួមបញ្ចូល​លក្ខខណ្ឌ​ទិញ​ផ្តាច់​នៅ​ដំណាច់​រដូវ​កាល​នេះ​ទេ​។​

​ក្លិប​នៅ​ក្របខណ្ឌ Serie A នេះ​ក៏មាន​បញ្ហាលំបាក​ក្នុងការ​ផ្តល់ប្រាក់​ឈ្នួល​ពេញលេញ​ដល់​កីឡាករ​សញ្ជាតិ​ស៊ី​លី​រូបនេះ​ផងដែរ ស្របពេល​យូ​ណាយ​ធី​ត​នៅតែ​ចំណាយ ៣០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ក្នុងចំណោម​ប្រាក់​ឈ្នួល​៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ អំឡុងពេល​លេង​នៅ​ក្លិប Inter Milan ៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)

#