អា​ឡិ​ក​ស៊ី​ស សាន​ឆេស មាន​បញ្ហា​របួស នាំ​ឲ្យ​គ្រូបង្វឹក កុន​តេ មានការ​បារម្ភ​

208
ចែករម្លែក

កីឡាករ អា​ឡិ​ស៊ី​ស សាន​ឆេស (Alexis Sanchez) ត្រូវបាន​ប្តូរ​ចេញ​នៅ​នាទី​៨៨ អំឡុងពេល​ក្រុម​ស៊ី​លី​ប្រកួត មិត្តភាព​ជាមួយ​ក្រុម​កូ​ឡុំ​ប៊ី​កាលពី​យប់​ថ្ងៃ​សៅរ៍ បន្ទាប់ពី​មាន​បញ្ហា​របួស​កជើង​។​
​ ​
សាន​ឆេស ត្រូវបាន​បណ្តេញចេញ​អំឡុងពេល​បង្ហាញមុខ​លើកដំបូង​សម្រាប់​ការប្រកួត​រវាង​ក្រុម​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) ជាមួយ​ក្រុម Sampdoria ដែល​បង្ខំ​ឲ្យ​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ជ្រើស​រើសយក​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ដែល​មិនទាន់​ជាសះស្បើយ​ពេញលេញ​មកលេង​។​
​ ​
លោក កុន​តេ អតីត​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​ចង់​ដាក់​ឲ្យ សាន​ឆេស លេង​នៅពេល​ក្រុម​របស់លោក​ជួប​ប្រកួត​ជាមួយ​ក្រុម សា​សូ​ឡូ​(Sassuolo) នៅ​ថ្ងៃអាទិត្យ​។
​ ​
ថ្លែង​អំពី​បញ្ហា​របួស​នេះ គ្រូបង្វឹក​ជម្រើសជាតិ​ស៊ី​លី​លោក រ៉េ​ណា​ល​ដូ រូ​ដា (Reinaldo Rueda) បាន​និយាយថា “​សាន​ឆេស ហាក់ដូច​ជាមាន​បញ្ហា​កជើង​។ នឹងមាន​ការវាយតម្លៃ​លម្អិត​បន្ថែមទៀត​។ យើង​លេង​ជាមួយ​គូប្រកួត ដែលមាន​គុណភាព​រួម​ទាំង​កាយសម្បទា​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​ស៊ី​ស សាន​ឆេស (Alexis Sanchez)