អា​ឡិ​ក អ៊ី​វ៉ូ​ប៊ី ចុះ​កិច្ច​ព្រម​ប្រៀង​រយៈពេល​វែង​ជាមួយ​ក្លិប អា​សេណ​ល​

767
ចែករម្លែក

កីឡាករ អា​ឡិ​ក អ៊ី​វ៉ូ​ប៊ី (Alex Iwobi) បាន​បន្ត​អនាគត​របស់ខ្លួន​ជាមួយ​ក្លិប​អា​សេណ​ល ដោយ​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​វែង​។​
​ ​
​អ៊ី​វ៉ូ​ប៊ី លេង​បាន​៩៨​លើក​សម្រាប់​ក្រុម Arsenal ដោយ​រកបាន​៩​គ្រាប់​។ អ៊ី​វ៉ូ​ប៊ី បាន​និយាយថា “​ខ្ញុំ​តែងតែ​សុបិន​តាំងពី​កុមារភាព​ចង់បង្ហាញ​មុខ​សម្រាប់​ក្លឹប Arsenal ហើយ​កើតមាន​តាំង ពី​ក្មេង​តែម្តង​។ ការពន្យារ​កិច្ចសន្យា​នេះ​គឺ​ពិតជា​អ ស្ចា​រ្យ​ណាស់ ហើយ​ខ្ញុំ​សង្ឃឹមថា នឹងធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់​ក្លឹប Arsenal និង​ក្រុមគ្រួសារ​ខ្ញុំ​ផ្ទាល់​មាន​មោ​ទ​ភាព​”​។
​ ​
​អ៊ី​វ៉ូ​ប៊ី បន្តថា “​ខ្ញុំ​មាន​អារម្មណ៍​ថា ពិសេស​ណាស់​។ ខ្ញុំ​ពាក់អាវ Arsenal ហើយ​ខ្ញុំ​ប្រហែលជា បន្ត​ពាក់​យូរអង្វែង​ទៀត ដើម្បី​តំណាង​ឲ្យ​ក្រុម​នេះ​”​។​
​ ​
​អ៊ី​វ៉ូ​ប៊ី បាន​បង្ហាញមុខ​លើកដំបូង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ខណៈពេល​ក្រុម Arsenal យកឈ្នះ​ក្រុម PSG ៥-១៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​ក អ៊ី​វ៉ូ​ប៊ី (Alex Iwobi)