អា​ឡេ​សាន​ដ្រូ ដេ​ល ព្យែ​រ៉ូ គាំទ្រ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា ចូលរួម​ជាមួយ​ក្លិប ជូ​វេន​ទុ​ស ចំពេល​ស៊ី​ធី​មាន​ភាពមិនច្បាស់លាស់​

111
ចែករម្លែក

​អតីត​វីរបុរស អា​ឡេ​សាន​ដ្រូ ដេ​ល ព្យែ​រ៉ូ (Alessandro Del Piero) ជឿថា ក្លិប​ជូ​វេន​ទុ​ស​( Juventus) គឺជា​គោលដៅ​របស់​គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ។​
​ ​
ដេ​ល ព្យែ​រ៉ូ ជា​ខ្សែប្រយុទ្ធ​ដែល​លើក​ពាន​វើ​ល​ខាប់​ធ្លាប់​ឈ្នះ​ពាន​ឆេ​ម​ពាន​លី​ក​និង​លើក​ពាន ក្របខ័ណ្ឌ Serie A ៨​លើក​នៅ​ទីក្រុង​ទូ​រី​ន បាន​ព្រមាន​ថា បម្រាម​លើ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី អាច​នឹង​បង្ខំ​ឲ្យ​លោក ហ្គា​ឌី​អូ​ឡា ខិត​ទៅរក​ច្រក​ចេញពី​ពហុ​កីឡដ្ឋាន Etihad ។​
​ ​
ព្យែ​រ៉ូ ទទួលស្គាល់ថា បន្ទាប់ពី​លើក​ពាន​នៅ​អេ​ស្ប៉ា​ញ អាល្លឺម៉ង់​និង​អង់គ្លេស​គោលដៅ​បន្ទាប់របស់​គ្រូបង្វឹក​រូបនេះ គឺ​អ៊ីតាលី​។​

ព្យែ​រ៉ូ បាន​ថ្លែង​នៅមុន​កម្មវិធី​ប្រគល់​ពាន Laureus Sports Awards លើក​ទី​២០ និង​តារា​ផ្សេងទៀត​ដូចជា រ៉ូ​ដ ហ្គូ​លី​ត (Ruud Gullit) ល្វី​ស ហ្វី​ហ្គោ (Luis Figo) និង កា​ឡេស ពូ​យ៉ូ​ល (Carles Puyol) មានជំនឿថា លោក ហ្គា​ឌី​អូ​ឡា មានការ​សម្រេចចិត្ត​ដ៏​ធំ ដែល​ត្រូវធ្វើ​បន្ទាប់ពី​ក្លិប​ស៊ី​ធី ជាប់​បម្រាម​មិន​ឲ្យ​លេង​ឆេ​ម​ពាន​លី​ក​ពីរ​រដូវ​កាល​ដោយសារ​ការរំលោភច្បាប់​នៃ​ការចំណាយ ហិរញ្ញវត្ថុ​ប្រកបដោយ​យុត្តិធម៌​។​

​ព្យែ​រ៉ូ បាន​និយាយថា “​លោក ប៉េ​ប លើក​ពាន​នៅ​អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​អង់គ្លេស ហើយប្រសិនបើ​យើង​មើល​តាម​ដំណើរ​នោះ ខ្ញុំ​គិតថា ប្រហែលជា​គោលដៅ​របស់គាត់​ក្នុង​ការធ្វើដំណើរ​ទៅ​ក្លិប Juventus ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)