អីវ៉ាន់, ឥឡូវ, ​អគុណ, ​អរ, ​ឱឡារិក, អង្កាល់, ​អង្គារ, ​អម្បាញ់មិញ, ​អង្គញ់

453

អីវ៉ាន់ ( ន​. ) វត្ថុ​ឬ​របស់​នេះ​ខ្លះ​នោះ​ខ្លះ​ពុំ​ចេញ​ឈ្មោះ​, របស់​ដែល​ហៅ​ដោយ​រួបរួម : ទៅ​ទិញ​អីវ៉ាន់​ឯ​ផ្សារ​; មានអី​វ៉ាន់​អ្វីខ្លះ ?; នេះ​ជា​អីវ៉ាន់​របស់ខ្ញុំ ។

​ឥឡូវ អិ​–​ឬ អី​– ( និ​. ) សព្ទ​ប្រាប់​សេចក្ដី​ជា​បច្ចុប្បន្នកាល​ថា “​កាល​នេះ​, វេលា​នេះ​” : ទៅ​ឥឡូវ ទៅក្នុង​វេលា​នេះ (​បុ​. សរ​. ឥលូវ ប៉ុន្តែ​លើកលែង​ប្រើ​យូរហើយ​) ។ ឥឡូវនេះ​

​អគុណ អៈ​– សំ​. បា​. ( ន​. ) សភាព​មិនមែនជា​គុណ (​ទោស​) ។ ព​. កា​. ថា : រី​ជនពាល​ស៊ុន ពុំ​ស្គាល់​អគុណ ថា​គួរ​ចៀសវាង ចេះតែ​ប្រព្រឹត្ត តាមចិត្ត​ពុំ​រាង ជីក​គាស់​រំលាង រំលើង​ឫសគល់ ។ ទោះ​ប្រាជ្ញ​ប្រាយ​ប្រាប់ នៅតែ​ពុំ​ស្ដាប់ ងងឹតងងល់ ងងើល​ចចើង ឡើងចាង​ឥត​យល់ ធម៌​ព្រះ​ទសពល ស្រោចស្រង់​ពុំរួច ។ អគុណកថា ឬ –​វាទ (–​នៈ​–) សម្ដី​ដែលជា​ទោស ។ អគុណភាព (–​នៈ​ភាប​) ភាវៈ​ឬ​ដំណើរ​ជា​ទោស ។​ល​។

អរ អ ( កិ​. ) មាន​អំណរ​, មាន​សោមនស្ស​, រីករាយ​ចិត្ត​, មានចិត្ត​រីករាយ : អរ​ព្រោះ​បានទ្រព្យ​គាប់ចិត្ត​; បាន​ឮថា​កូន​ប្រឡង​ជាប់ ខ្ញុំ​អរ​ណាស់ ! ។ អរគុណ អរ​ចំពោះ​គុណ​គេ​, មាន​អំណរគុណ​គេ : ដោយ​គេ​បាន ជួយសង្គ្រោះ​ខ្ញុំ​បន្តិច​ប៉ុណ្ណឹង ខ្ញុំ​នឹង​អរគុណ​គេ​មិន​ភ្លេច ។ អរគុណ ! ពាក្យ​សម្រាប់​ទទួល​អំណរ ចំពោះ​គុណ​គេ ក្នុង​ទី​ចំពោះមុខ ។ តាម​ធម្មតា​របស់​អ្នក​សុភាព​ឬ​អ្នកមាន​ច្បាប់​, សូម្បី​គ្រាន់តែ​គេ​ហុច​អ្វី បន្តិចបន្តួច​ឲ្យ​មក​ខ្លួន ឬ​គេ​គូស​ឈើគូស​កាន់​ឲ្យ​ខ្លួន​អុជ​បារី​ប៉ុណ្ណោះ​ក៏ត្រូវ​បញ្ចេញ វាចារ​អរគុណ​គេ​ថា អរគុណ ! ឬថា អរគុណ​លោក !, អរគុណ​អ្នក ! … ។ អរ​ភិត​អរ​ភ័យ អរៗ​ភ័យៗ គឺ​អរ​ខ្លះ​ភ័យ​ខ្លះ​ម្តងៗ ។ អរសាទរ អរ​រីករាយ​ដោយ​សាទរ ។ អរអេក អរ​ខ្លាំង​ស្ទើរ​ភ្លេចខ្លួន​, អរ​ឆ្លេឆ្លា ។​ល​។

ឱឡារិក បា​.; សំ​. ( គុ​. ) (​ឱ​ឌា​រិ​ក​) គ្រោតៗ​, គ្រោតគ្រាត​; ច្បាស់លាស់ ។ ព​. ផ្ទ​. សុខុម ។ ធំដុំ​, យ៉ាង​ធំ​, ហ៊ឹកហ៊ាក់ : ធ្វើបុណ្យ​ខណ្ឌសីមា​ដ៏​ឱឡារិក​អធិកអធម (​ម​. ព​. ឧឡារ ផង​) ។ ឱឡារិករូប រូប​គ្រោតគ្រាត​; រូប​ដែល​ច្បាស់លាស់ (​ព​. ផ្ទ​. សុខុម​រូប​) ។

អង្កាល់ ( និ​. ) កាលណា​, វេលា​ណា (​ពាក្យសួរ ឬ​ពាក្យ​ឆ្ងល់​) : ទៅ​អង្កាល់ ?, មកពី​អង្កាល់ ?, ដល់​ទៅ​អង្កាល់​ទើប​ឲ្យ​ប្រាក់ ? ។ អង្កាល់ដែល និ​. កាលដែល : អង្កាល់ដែល​ខ្ញុំ​បាន​ជួប​និយាយ​ជាមួយនឹង​គេ នោះ​ប្រហែលជា​ម៉ោង ១៦ ។ អង្កាល់ណា និ​. កាលណា : អង្កាល់ណា​គេ​នឹង​មក​ហ្ន៎ ? ។​ល​។

​អង្គារ សំ​. បា​. ( ន​. ) ធ្យូង ។ រ​. ស​. ព្រះ​អង្គារ ធ្យូង​ដែល​សល់​ពី​ការថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះសម្មាសម្ពុទ្ធ​ឬ​ព្រះរាជា បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ ។ អង្គារដ្ឋាន ឬ –​ស្ថាន កន្លែង​ដាក់​ធ្យូង ។ អង្គារពាណិជ (–​និ​ច​) អ្នកលក់​ធ្យូង ។ អង្គារពាណិជ្ជ​, –​ពាណិជ្យ ឬ –​វណិជ្ជា ការ​ឬ​របរ​លក់​ធ្យូង​, ជំនួញ​ធ្យូង ។​ល​។

​សំ​. បា​. ( ន​. ) ឈ្មោះ​ផ្កាយព្រះគ្រោះ​ទី ៣ : ផ្កាយ​អង្គារ ។ ឈ្មោះ​ថ្ងៃទី​៣ នៃ​សប្តាហ៍ : ថ្ងៃ​អង្គារ ។ ឈ្មោះ​យាម​ទី ៣ នៃ​ត្រៃ​យាម : ព្រះ​សក្យមុនី​ទ្រង់​ចូល​បរិ​និ​ញ្វ​ន​នៅ​ថ្ងៃ​អង្គារ​យាម​អង្គារ​ក្នុង​ប​ច្ចូ ស​សម័យ​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ​ឆ្នាំម្សាញ់ … ។ អង្គារទិន​, –​ពារ ឬ –​វារៈ (​អង់​-​គា​រៈ​–) ថ្ងៃ​អង្គារ (​ព​. ហ​.) ។

​អម្បាញ់មិញ ( និ​. ) មួយ​រំពេច​មុននេះ​, ភ្លាមៗ​មុននេះ : គេ​ទើបនឹង​ចេញទៅ​អម្បា​ញ់​-​មិញ (​ព​. សា​. អំមិញ ឬ អំម៉េញ​) ។ អំបាញ់មិញ​

​អង្គញ់ ( ន​. ) ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​រឹង ផ្លែ​ធំ​វែងៗ​ក្នុង​ផ្លែ​មួយៗ​មាន​គ្រាប់​ច្រើន គ្រាប់​ធំៗ​រាង​មូល សំប៉ែត កាលណា​ទុំ​មាន​សាច់​រឹង​, សម្រាប់​យកមក​លេងល្បែង​មួយ​ប្រភេទ ហៅថា ល្បែង​អង្គញ់ ។ ឆ្អឹង​មាន​សណ្ឋាន​ដូច​គ្រាប់​អង្គញ់ នៅត្រង់​ក្បាលជង្គង់ : អង្គញ់ជង្គង់ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​