អី​ក៏​ក្លាហាន​ម្ល៉េះ​! ចូល​ឃាត់​គោ​ជល់ ២ ក្បាល​កុំឱ្យ​ឈ្លោះ​គ្នា​, ខ្ទាត​ប៉ើង​លើ​មេឃ​ដូច​សំឡី​

1393
ចែករម្លែក

​ចង់​ថា​ក្លាហាន​ឬ​ឆ្កួត គឺ​ស្រេច​ចិត្ត​លោកអ្នក​ទេ ប៉ុន្តែ​នៅពេល​បុរស​ម្នាក់នេះ​ព្យាយាម​ចូលទៅ​ឃាត់​គោ​ជល់​ដែល​កំពុង​ប្រយុទ្ធ​គ្នា រឿង​មួយ​ច្បាស់​ជា​កើតឡើង​មិនអាច​ចៀស​បានឡើយ គឺ​ប៉ើង​ឡើងលើ​មេឃ​ដូច​សំឡី​។

​បុរស​ក្លាហាន​ខុស​តម្រា​នេះ​ត្រូវបាន​វ័ធ​ឡើងលើ​មេឃ​ដោយ​គោ​ជល់​មួយ​ក្បាល ដែល​កំពុង​ជាប់រវល់​ប្រយុទ្ធ​គ្នា​ជាមួយ​គោ​ជល់​មួយទៀត​។

​គោល​ជល់​ទាំង​២​ក្បាល​នេះ​បានចាប់ផ្តើម​ប្រយុទ្ធ​គ្នា​នៅលើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ក័​របា រដ្ឋ​ឆាត​ធី​ស​ហ្គា ប្រទេស​ឥណ្ឌា នៅពេល​បុរស​ចម្កួត​ម្នាក់នេះ​ចូលមក​ឃាត់​។

​ពេល​ប៉ើង​ឡើងលើ​មេឃ​ធ្លាក់ចុះ​ដល់​ដី​លាន់​ឮសូរ​ខ្ពោក បុរស​នេះ​មើលទៅ​ស្រឡាំងកាំង និង​ខ្មាស់​គេ​ជាខ្លាំង មុនពេល​ដកថយ​ចេញ​វិញ​។

​ម្ចាស់​គោ​ត្រូវបាន​ប៉ូលិស​ផាក ១.០០០ រូពី (១៥​ដុល្លារ​) ចំពោះ​ការអនុញ្ញាតឱ្យ​គោ​ដើរ​ត្រាច់ចរ​លើផ្លូវ​សាធារណៈ​៕ ដោយ៖ កញ្ញាដាលីស