អី​ក៏​ច្រើន​ម្ល៉េះ​! ដំបូក​ជាប់ៗ​គ្នា​ជាង​ពីរលាន​គ្របដណ្តប់​លើ​ផ្ទៃដី​យ៉ាង​ធំ​

1274
ចែករម្លែក
  • 2
    Shares

កាលពីពេល​ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​បានបង្ហាញ​ឱ្យ​ពិភពលោក​បានឃើញ​នូវ​ដំបូក​ជាប់ៗ​គ្នា រដឹក​រហូតដល់​ទៅជា​ង​ពីរលាន​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​រហូតដល់​ទៅ ២៣០.០០០​ម៉ែត្រ ក្រឡា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ នៅ​តំបន់​មួយ​ឱ្យ​ឈ្មោះថា​កា​ទីន​ហ្គា (Caatinga) ប្រទេស​ប្រេ​ស៊ី​ល​។​

​អ្នកស្រាវជ្រាវ​រុក្ខជាតិ​ព្រៃ​ជនជាតិ​អាមេរិក លោក រ៉​យ ហ្វា​ន់​ជ៍ (Roy Funch) ដែល​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ភាគ​ឦសាន​រាប់​ទសវត្សរ៍​មកហើយ​បាន​សម្លឹងមើល​ដំបូក ទាំងនេះ​ដោយ​ក្តី​ងឿងឆ្ងល់​។

​តើ​ដំបូក​កើតឡើង​ពីអ្វី​? អ្នកណា​ជា​អ្នកបង្កើត​វា​? តើ​វា​មាន​វត្ត​មាននៅ​ទីនោះ​យូរ​ប៉ុណ្ណា​ហើយ​?

​ដំបូក​គឺជា​ពំនូកដី​ដែល​កើត​ពីស​ត្វ​កណ្ដៀរ​ពូន​។ តាម​ការស្រាវជ្រាវ​បង្ហាញថា ដំបូក​ខ្លះ​ក្នុង ចំណោម​នេះ​មាន​អាយុកាល​ដល់​ទៅជិត ៤.០០០ ឆ្នាំ ហើយ​មាន​កម្ពស់​ចន្លោះ​ពី ២ ម៉ែត្រ​ទៅ ៤ ម៉ែត្រ​។ ហើយ​វា​ឃ្លាត​ពីគ្នា​ចន្លោះ​ពី ១៦ ម៉ែត្រ​ទៅ ២២ ម៉ែត្រ​។ តោះ​! បើ​ចង់​ជ្រាប​កាន់ តែ​ច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​