អី​ក៏​វេទនា​ម្ល៉េះ​! មាន​អ្នកបើក មាន​អ្នក​អង្គុយចាំ​ទាញ​ខ្សែ ឱ្យ​ផ្លិត​ទឹក​បក់​

275
ចែករម្លែក

នេះ​ជា​ទិដ្ឋភាព​ដ៏​ចម្លែក មិន​ធ្លាប់​បានឃើញ និង​គួរឱ្យ​អស់សំណើច ដែល បុរស​ម្នាក់ ប្រឹង​បើករថយន្ត​កណ្ដាល​មេឃ​ភ្លៀង ខណៈ​ក្មេង​ជំទង់​ដែល​អង្គុយ​នៅ កៅអី​ក្រោយ ចាំ​ជួយ​ទាញ​បញ្ជា​ផ្លិត​ទឹក ដែល​ខូច​ឱ្យ​បក់​។​

​ដោយ​ឃើញ​ភ្ញាក់ផ្អើល និង​នឹក​ហួសចិត្ត អ្នកបើកបរ​ម្នាក់​បាន​ថត​បង្ហោះ​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម ហើយ​ត្រូវគេ​បង្ហោះ​ចែករំលែក តៗ​គ្នា​ព្រោងព្រាត ក្នុង​រយៈពេល ដ៏​ខ្លី​។​

​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​បាន​ចូល​ខំ​មិន​ដោយ​ក្នុងនោះ​មាន ម្នាក់​សរសេរថា “​លើ​លោក​នេះ ស្អី​ក៏​ទៅរួច​ដែរ​!”​។ ចំណែកឯ​ម្នាក់ទៀត​ស្ញើ​ច​សរសើរ បុរស​ម្នាក់នេះ ដែល​ចេះ​រក​នឹកឃើញ​វិធី​ដោះ​ទាល់​បែបនេះ​។​

​ទោះជា​យ៉ាងណា មិនគួរ​យក​គំរូ​តាម​បុរស​នេះឡើយ​។ បើ​វា​ខូច​ហើយ​គួរ​ប្រញាប់​ទៅ ដូរ​ថ្មី​ចេញ ព្រោះ​បើ​បើកបរ​ទាំង​បែបនេះ​មិន​ត្រឹមតែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​ផង​៕ ប្រែ​សម្រួល​ដោយ​: ខុម​

#