អី​ក៏​ស៊យ​ម្ល៉េះ​! ទៅ​ហែល​ទឹក​លេង​បែរជា​ត្រូវ​បបែល​ចាក់​ចំពង​ស្រែកយំ​ននៀល​ពេញ​ឆ្នេរ​

3979
ចែករម្លែក
  • 49
    Shares

​អ្នក​កម្សាន្ត​ឆ្នេរ​ជួប​រឿង​ស៊យ​ម្នា​ក់បាន​យំ​ដេក​ននៀល​លើ​ឆ្នេរ​ខ្សាច់​ទាំង​ឈឺចាប់ បន្ទាប់ពី​ត្រូវ​កូន​ត្រី​បបែល​ចាក់​ចំពង​។​

​អ្នក​លំហែកាយ​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នេះ បាន​រីករាយ​នឹង​ថ្ងៃ​ដែលមាន​ពន្លឺ​ថ្ងៃ​នៅក្នុង​ទីក្រុង សាន់​យ៉ា ក្នុង​ខេត្ត​ហៃ​ណាន ប្រទេស​ចិន​ខាងត្បូង នៅពេល​រឿង​​ហេតុ​អាក្រក់​បានកើត​ឡើង​កាលពី​ថ្ងៃ​០១​កញ្ញា​។​

​រូបភាព​ចេញពី​ឆ្នេរ បង្ហាញ​អ្នកទេសចរ​ម្នាក់​មិនអាច​លាក់​ការឈឺចាប់​របស់ខ្លួន​នៅ​ចំពោះមុខ​មនុស្ស​ជាច្រើន​រួមទាំង​ប៉ូលិស​ដែល ឈរ​មើល​ទិដ្ឋភាព​នេះ​។​បុរស​នេះ​ត្រូវ​​បាន​គេ​រាយការណ៍​ថា​បាន​រត់ឡើង​លើគោក​ទាំង​ស្រែក​ឈឺចាប់​ក្រោយពី​ត្រូវ​កន្ទុយ​បបែល​ចាក់​ចំ​ចំ​ពង់​របស់គាត់​បន្ទាប់​ពី​ចុះ​ហែល​ទឹក​លេង​បានតែ​បន្តិច​។​

​សមាជិក​ក្រុម​អគ្គិភ័យ​ម្នាក់​បាន​និយាយថា​រូបគេ​និង​ក្រុម​របស់គេ​បាន​ទៅដល់​កន្លែងកើតហេតុ តែ​មិនមាន​ឧបករណ៍​ដក​កន្ទុយ​ដែលមាន​បន្លា​ច្រើន​នេះ​ចេញពី​ប្រដាប់​​ឯកជន​របស់​បុរស​នេះ​ទេ និង​បានសំរេច​ចិត្តកា​ត់វា មុន​សែង​ជនរងគ្រោះ​ចូល​ឡានពេទ្យ​៕​ដោយ​៖​វាសនា​

​ស្ថានភាព​របួស​របស់​បុរស​នេះ​មិន​ត្រូវបាន​គេ​ដឹង​ភ្លាមៗ​ឬក៏​ថា​គាត់​ត្រូវ​ពិស​របស់​បបែល​ដែរ​ឬ​អត់​នោះទេ​តែ​បាន​បបែល​ងាប់​បន្ទាប់ពី​អ្នកទេសចរ​ជួប​រឿង​ស៊យ​នាំ​​ឡើងមក​លើគោក​