អឹ​ន​ហ្គោ​ឡូ កាន​តេ ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ក្លិប រៀល ម៉ា​ឌ្រី​ត ចង់បាន​

165
ចែករម្លែក

​ខ្សែបម្រើ​ក្លិប​ឆេ​ល​ស៊ី អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ដែល​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ចង់បាន ខណៈ​គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ត្រៀម​បន្ថែម​គុណភាព​ក្នុង​តំបន់​បម្រើ​របស់លោក​នៅ​រដូវ​កាល ក្រោយ​។​
​ ​
ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី​បាន​បាត់បង់​កីឡាករ​ពីរ​ទៅ​ក្លិប Real Madrid រដូវ​កាល​កន្លងទៅ ដោយ​នាំយក​កីឡាករ ធី​បូត ខេ​ត​ធឹ​ស (Thibaut Courtois) កាលពី​ឆ្នាំ​២០១៨ មុនពេល អូសទាញ​បាន​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) បន្ថែមទៀត​នៅ​ដើមរដូវ ក្តៅ​នេះ​។​
​ ​
ប៉ុន្តែ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បាន​ត្រៀម​ងាក​ទៅរក​ក្លិប​ឆេ​ល​ស៊ី​ជាថ្មី​ក្នុង​បំណង​ស្វែងរក ខ្សែបម្រើ​ជនជាតិ​បារាំង​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
ក្លិប Real Madrid បានកំណត់​គោលដៅ​ផ្ទេរ ផូ​ល ប៉ុក​បា (Paul Pogba) របស់​ក្លិប​ម៉េ​ន ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត យូរ​មកហើយ ហើយ​ចាត់ទុក​កីឡាករ​រូបនេះ​គឺជា​ជម្រើស តំបន់​បម្រើ ប៉ុន្តែ​កិច្ចព្រមព្រៀង​ទំនង​ជាមាន​បញ្ហា​ស្មុគស្មាញ​ច្រើន​បើទោះបីជា​កីឡាករ រូបនេះ​មាន​ចេតនា​ចង់​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Old Trafford ក៏ដោយ​។​
​ ​
កាន​តេ ជា​មិត្ត​រួម​ជាតិ​របស់ ប៉ុក​បា គឺជា​កីឡាករ​ដែលមាន​ទម្រង់​លេង​ខុសគ្នា ប៉ុន្តែ​ត្រូវ បាន​គេ​ទទួលស្គាល់​ជាទូទៅ​ថា​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ល្អ​បំផុត​ក្នុង​តំណែង​បម្រើ​ក្នុង​ពិភពលោក​។​
​ ​
មាន​ព័ត៌មាន​ថា កាន​តេ ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​សម្រាំង​កីឡាករ​ទាំង​៥៥​រូបនេះ​របស់ FIFPRO World XI ។ កាន​តេ គឺជា​កីឡាករ​ឆេ​ល​ស៊ី​តែ​ម្នាក់​គត់​ដែល​ត្រូវបាន​បញ្ចូល ក្នុងចំណោម​កីឡាករ​ទាំង​៥៥​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​