អឹ​ន​ហ្សុ​ន​ហ្ស៊ី សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ Roma ក្នុងតម្លៃ​២៧​លាន​ផោន​

1228
ចែករម្លែក

កីឡាករ ស្ទេ​វិ​ន អឹ​ន​ហ្សុ​ន​ហ្ស៊ី (Steven N`Zonzi)​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​២៧​លាន ផោន​ពី​ក្លឹប Sevilla ទៅ​ចូលរួម​ជាមួយ​ក្លឹប Roma នៅ​ក្របខណ្ឌ​បាល់ទាត់​អ៊ីតាលី Serie A ។​
​ ​
​អឹ​ន​ហ្សុ​ន​ហ្ស៊ី ជា​អតីត​ខ្សែបម្រើ​របស់​ក្លឹប Blackburn និង​ក្លឹប Stoke បាន​ក្លាយជា​គោលដៅ​ផ្ទេរ របស់​ក្លឹប Arsenal នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​នៅពេលនេះ​បាន​យល់ព្រម​ទទួលយក​លក្ខខណ្ឌ បន្ទាប់ ពី​ពិនិត្យ​សុខភាព​នៅ​ទីក្រុង​រ៉ូម​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។​

​អឹ​ន​ហ្សុ​ន​ហ្ស៊ី មកដល់​ទីក្រុង​អ៊ីតាលី​នេះ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ទី ដែល​កីឡាករ​រូបនេះ ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​ស្វាគមន៍​នៅ​ព្រលានយន្តហោះ​។​

Roma បានបញ្ជាក់​ពី​ព័ត៌មាន​នេះ​ជាមួយនឹង​ការបង្ហាញ​រូបភាព​វីដេអូ​ផងដែរ​។ ក្រោយមក អឹ​ន​ហ្សុ​ន​ហ្ស៊ី បាន​ថតរូប​ភាពជា​មួយ​ប្រធាន​បច្ចេកទេស ម៉ុ​ន​ឈី (Monchi) របស់​ក្លឹប Roma ដែល​ខ្លួន​ធ្លាប់ធ្វើ​ការងារ​ជាមួយ​នៅ​ក្លឹប Sevilla ។​
​ ​
កីឡាករ​បារាំង​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជាមួយ​ក្លឹប Arsenal ប៉ុន្តែ​ក្រុម​កាំភ្លើង​ធំ​ត្រូវ​ការលក់​កីឡាករ​ចេញ​សិន​មុននឹង​អាច​នាំយក​កីឡាករ ថ្មី​ចូល​។​
​ ​
​បើទោះបីជា​ទីផ្សារ​ទិញដូ​រ​កីឡាករ​បាន​បិទទ្វារ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន ប៉ុន្តែ​ទីផ្សារ​ទិញដូរ​កីឡាករ​ផ្សេងទៀត​នៅ​តំបន់​អឺរ៉ុប​នៅ​បន្ត​រហូតដល់​ដំណាច់ខែ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ស្ទេ​វិ​ន អឹ​ន​ហ្សុ​ន​ហ្ស៊ី (Steven N`Zonzi)