អូន​ផ្កាយ បោះសម្តី​តប ក្រោយ​រង​ការរិះគន់ រឿង​សិច​ស៊ី​ខ្លាំង​

906
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​វ័យក្មេង សិច​ស៊ី កញ្ញា ហាក់ ឌី​ជូ​លីន ហៅ អូន​ផ្កាយ មួយរយៈ​ចុងក្រោយនេះ តែងតែ​បញ្ចេញ​សកម្មភាពសិច​ស៊ី​ជាច្រើន ហើយ​ជាពិសេស​លេង​ថតរូបសិច​ស៊ី​ខ្លាំងៗ ធ្វើឱ្យ​មហាជនមានការ​ភ្ញាក់ផ្អើល​។ ក៍​ប៉ុន្តែ​ជាមួយគ្នា​នោះ​រូប​របស់​នាងចុងក្រោយ ដែល​ហ៊ាន​ថត​សិច​ស៊ីយ៉ាងខ្លាំង​នោះ ក៍​ត្រូវ​អ្នក​ពេញចិត្ត បាន​រិះគន់ និង​ខ្លះទៀតមើលងាយ​ដោយសារបញ្ចេញមតិ​លើ​រូប​របស់​នាង និង​សារព័ត៌មាន​ណា​ដែលចុះផ្សាយ​ពី​នាង​ប៉ុន្មាន​ថ្ងៃនេះ​។​

បន្ទាប់ពី​មាន​សារព័ត៌មានមួយចំនួន ចុះផ្សាយ​រិះគន់​ពី​នាង​នោះ អូន​ផ្កាយ​បាន​បង្ហោះសារ​តបត​វិញ​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ថា “​អតីតកាល​របស់ខ្ញុំ វា​តាម​លង​ខ្ញុំគ្រប់ពេល តែ​មិន​អ្វី​ទេ ព្រោះ​បច្ចុប្បន្ន​របស់ខ្ញុំមិន​ដូច​អតីតកាល​នោះទេ មនុ​ស្សណាក៍​ធ្លាប់មាន​អតីតកាល​ដែរ 😊​ស៊ូៗ​…​។ ខ្ញុំ​មិនឱ្យ​អតីតកាល​ខ្ញុំមក​កៀបសង្កត់​ផ្លូវចិត្ត​ខ្ញុំ​ទេ ហើយ​កុំ​វាយតម្លៃ បច្ចុប្បន្ន​របស់ខ្ញុំ​។ អ្នក​អាច​មើលងាយ​អតីតកាល​ខ្ញុំ​បានតែ​អ្នក​មិនអាចមើលងាយ​បច្ចុប្បន្ន​របស់ខ្ញុំ បាន​នោះទេ​”​។​

អូន​ផ្កាយ ជា​តារា​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង ចំពោះ​សកម្មភាព​សិច​ស៊ី សូម្បីតែ​លើហ្វេ​ស​ប៊ុ​ក​របស់​នាង គឺ​សម្បូរ​ណ៍​ទៅដោយ​ថតរូប និង​សកម្មភាព​សិច​ស៊ី ជាច្រើន​មិន​ថានៅ​កម្មវិធី​ជប់លៀង ថត​រឿង និង​នៅក្នុង​ផ្ទះ​ឡើយ​។ តារា​រូបនេះ មិន​ខ្លាច​ក្នុងការ​បញ្ចេញមតិ ឬ​ការរិះគន់​មើលងាយ​ពីសំណាក់​មហាជន​ឡើយ​។

សូម​រំលឹកថា អូន​ផ្កាយ ជា​តារា​សម្តែង ត្រូវបាន​មហាជនស្គាល់ តាមរយៈ​រឿង​ភាគ របស់​ស្ថានីយទូរទស្សន៍​បាយ័ន មាន​ចំណងជើង​ថា “​ភ្លើង​” ដែល​នាង​បាន​ធ្វើជា​តួឯកអ្នកមាន តួ​ឆ្នាសឆ្នើម រករឿង និង​បំផ្លាញ​តួឯក​ស្រី ក្នុង​រឿង​ជាមួយគ្នា​។ នៅពេល​ដើរតួស្រី​ឆ្នាស និង​កាច​នោះ នាង​ត្រូវបាន​អ្នកគាំទ្រសរសើរ​ថា លេង​សម និង​ជាម​នុស្ស​ស្រីមាន​រូបសម្បត្តិស្រស់ស្អាត​លេចធ្លោ​៕ ដោយៈ បូ​រិ​ន​/Ha

#