អូន​ម៉ី ធ្វើឱ្យ​ប្រុសៗ​សម្លឹងមើល​មិន​ដក​ភ្នែក​

389
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​សិច​ស៊ី អូន​ម៉ី ឬ ម៉ី​លិ​ក ក្នុង​ថ្ងៃ​អបអរ​មិត្តសម្លាញ់​តារា​ល្បី​ទេព កញ្ញា​ ត្រូវបាន​មហាជន​នាំគ្នា​លាន់មាត់​ចំពោះ​ការបញ្ចេញ​ដើមទ្រូង​ទ្រលុកទ្រលន់​ខ្លាំង​ជាង​ម្ចាស់​កម្មវិធី​ទៀត​។​

​វត្តមាន​របស់​តារា​សិច​ស៊ី​រូបនេះ បានមក​អបអរ​មិត្តសម្លាញ់​របស់​នាង ទេព កញ្ញា ក្នុង​ថ្ងៃ​ឡើងផ្ទះ​ថ្មី ខណៈ​ទាំង​ភ្ញៀវ​ទីនោះ​និង​តារា​ផ្សេងទៀត​នាំគ្នា​លាន់ និង​សរសើរ នាង​បាន​លេងខ្លួន​យ៉ាង​ស្រស់ស្អាត ហើយ​សិច​ស៊ីដាច់​គេ និង​ជាពិសេស​ចង់​ខ្លាំង​ដៃជាង​ម្ចាស់​កម្មវិធី​ទៀត​។​

​ជាមួយគ្នា អូន​ម៉ី ឬ​ឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​ក “Ah Mey” ពេល​ដល់​កម្មវិធី​នោះបាន​បន្ត​ផ្ទាល់ (Live)​លើ​បណ្តាញ​សង្គម​ដែលមាន​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ស្គាល់​និង​មើល​នាង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ឈុត​រ៉ូ​ប​បញ្ចេញ​ដើមទ្រូង បង្ក​ការចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​ដល់​ចិត្តប្រុសៗ​មិន​ស្ទើរ​ឡើយ​។​

​សូម​រំលឹកថា តារា​សម្តែង​ល្បី​កញ្ញា អូន​ម៉ី ឬ ម៉ី​លិ​ក ជា​តារា​ស្រី​ត្រូវ​មហាជន​ចាប់ អារម្មណ៍​តាំងពី​ចូល​សិល្បៈ​ដំបូង ខណៈ​នាង​ល្បី​ជា​ក្មេងស្រី​ស្រស់ស្អាត​តាំងពី​តូច ហើយ​មាន​ដើមទ្រូង​ធំ​មិន​កែកុន ឬ​អាច​និយាយបានថា​នាង​មាន​រូប​សម្រស់ និង​រូបរាង ដើមទ្រូង​ដ៏​ធំ​ពី​ធម្មជាតិ​៕ ដោយ​: បូ​រិ​ន​/Ha