អូន​ឯង​ហ៊ាន​ទាត់​បង​ចោល បង​ក៏​ហ៊ាន​ស្រាត​ឱ្យគេ​មើល​ដែរ ដើម្បីឱ្យ​អូន​ឯង​ស្ដាយក្រោយ​

903
ចែករម្លែក
  • 294
    Shares

កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា បុរស​ជនជាតិ​ថៃ វ័យ​កណ្តាល​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេក​ស្រាត ននលគក​លើ​ចិញ្ចើមផ្លូវ​ជិត​ឆ្នេរ​ខ្សាច់ ណា ជុំ​ទៀត ខេត្ត​ឈុន​ប៊ូ​រី ប្រទេស​ថៃ​ដោយមាន​ផ្កា កុលាប​មួយ​បាច់​ដែល​ត្រូវ​គាត់​ដេក​រមៀល​កិន​ពីលើ​ខ្ទេច​។

​នៅពេល​ប៉ូលិស​ចូលទៅ​សួរនាំ បុរស​ឈ្មោះ តុង​បៃ សយ​ព្រុំ (Tongbai Soiprom) អាយុ ៤២ ឆ្នាំ​ខាងលើ​និយាយថា គាត់​ខូចចិត្ត​ណាស់​ត្បិត​សង្សារ​ទាត់ចោល​។ ប៉ូលិស​និយាយថា បុរស​នោះ​ខ្លួន​ធំក្លិន​ស្រា​ឱ្យ​ហួង​។

​បុរស​នេះ​និយាយថា បន្ទាប់ពី​បែកបាក់​សង្សារ គាត់​ក៏​ចាប់ផ្តើម​ផឹកស្រា​នៅ​ជិត​ឆ្នេរ​ខ្សាច់ ហើយ​សម្រេចចិត្ត​ស្រាត​ខោអាវ​បង្ហាញ​កេរ្តិ៍ខ្មាស​កណ្តាលវាល​ដើម្បីឱ្យ​នារី​ជា​សង្សារ​ស្តាយក្រោយ​។

​បន្ទាប់ពី​សួរនាំ​រួច ប៉ូលិស​បានឱ្យ​ខោអាវ​ទៅ​បុរស​នេះ​ស្លៀកពាក់ ប៉ុន្តែ​បុរស​នេះ​មិន​ព្រមឱ្យ ប៉ូលិស​ឃាត់ខ្លួន​ឡើយ ហើយក៏​រត់​ចូល​សមុទ្រ​។ ទោះជា​យ៉ាងណា នៅ​ទីបំផុត​គាត់​ក៏ត្រូវ​បាន ចាប់ខ្លួន​នាំទៅ​ប៉ុស្តិ៍​ប៉ូលិស និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​អនាចារ នៅ​ទីសាធារណៈ ដែល​ប្រឈម​ការពិន័យ​ជា​ប្រាក់ ៥០០ បាត (១៥ ដុល្លារ​អាមេរិក​)៕ ប្រែ​សម្រួល​: ខុម