អូប័រ​ប្រណីត​ដាក់​ម៉ាស៊ីន​យន្តហោះ​អាច​ដឹក​មនុស្ស​១២​នាក់​និង​បើក​ក្នុង​ល្បឿន​ជាង ១១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

472
ចែករម្លែក
  • 3
    Shares

​កុំ​ខ្វល់​ពី​កំពូល​នាវា​ប្រណីត កូន​អូប័រ​តូច​សម្រាប់​អនាគត​មួយគ្រឿង​នេះ​គឺជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ប្រណីត​ថ្មី​មួយ​ដើម្បី​រីករាយ​នៅលើ​ផ្ទៃ​ទឹក ប៉ុន្តែ​វា​នឹង​ធ្វើឱ្យ​អ្នកចំណាយ​ទឹកប្រាក់ ២៥០.០០០ ដុល្លារ​ដើម្បី​ទិញ​វា​។​

​អូប័រ Royal Version 001 ផលិត​ដោយ​ក្រុមហ៊ុន​អ៊ីតាលី Jet Capsule គឺជា​អូប័រ​រាង​បំពង់​ខ្នាតតូច ដែល​អាច​បើក​ឆ្លងកាត់​សមុទ្រ​ប្រកបដោយ​ផាសុកភាព​។​

​អូប័រ​មួយ​ប្រភេទ​នេះ​មាន​បណ្តោយ ៨ ម៉ែត្រ និង​ទទឹង ៣,៦ ម៉ែត្រ និង​អាច​ផ្ទុក​អ្នកដំណើរ​ពី ៨ ទៅ ១២ នាក់​រួមជាមួយ​អ្នកបើកបរ​ម្នាក់​។​

​អូប័រ​នេះ​ក៏មាន​ប្រភេទ​ពាស​ដែក​ផងដែរ ដែលមាន​ឃ្លាំង​ផ្ទុក​លើដំបូល​និង​កញ្ចក់​ការពារ​គ្រាប់​។ ហើយ​នៅ​ខាងក្នុង​ក៏មាន​បន្ទប់ទឹក និង​កូន​រង្គសាល​មួយ​ផងដែរ​។​

​អូប័រ​នេះ​ប្រើ​ម៉ាស៊ីន​យន្តហោះ Yanmar ប្រើ​ម៉ា​ស៊ូ​ត​កម្លាំង ៧៤០ សេះ​និង​អាច​បើក​ក្នុង​ល្បឿន ១១២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ ដោយ៖ កញ្ញាដាលីស

អូប័រ Royal Version 001 មានតម្លៃ ២៥ ម៉ឺន​ដុល្លារ